កំពង់ឆ្នាំង៖ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរួមនិងអាជ្ញាស្រុកនិងអាជា្ញមូលដ្ឋានភូមិ ឃុំ បានរៀបចំធ្វើការបោះឆ្នោតជ្រើសរើសសមាសភាព សហគមន៍នេសាទថ្មី ការបោះឆ្នោតនេះបានធ្វើឡើងនៅឃុំស្វាយរុំពារ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ពិធីនេះចូលរួមដោយ លោក ប្រាក់ លាងហ៊ួ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ទទួលបន្ទុក សហគមន៍នេសាទ លោក ពុំ សុផល អភិបាលរងស្រុកកំពង់លែង លោកនាយរងខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងរួមនិងអាជ្ញាធរ មូលដ្ឋានលោកមេឃុំ និងប្រជាពលរដ្ឋមកពី ឃុំគីឃុំសំរោងសែន និងឃុំស្វាយរំពារមានភូមិ៧ភូមិបានចូលរួមសរុបជាង៤៧២នាក់ ។
ប្រជាពលរដ្ឋបានអោយដឹងតាមរយៈទូរសព្ទ័នៅរសៀលនេះថា ពួកគាត់បានស្នើរសុំទៅខាងថ្នាកើលើ ដើម្បីធ្វើការរុះរើសហគមន៍ចាស់ដោយធ្វើការបោះឆ្នោត ជ្រើសរើសសហគមន៍ថ្មីដើម្បីថែរក្សាតំបន់អភិរក្សការពារធន់ធានធម្មជាតិដែលមានស្រាប់អោយនៅគង់វង្សដើម្បីសម្រាប់កូនចៅជំនាន់ក្រោយគ្រាដែលសហគមន៍ចាស់មានរឿងអាស្រូវលើការគ្រប់គ្រងតំបន់អភិរក្ស។
លោក ប្រាក់ លាងហ៊ួ បានអោយដឹងនៅវេលាម៉ោង៥និង៣០នាទីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះថាការបោះឆ្នោតដើម្បីជ្រើសរើសសហគមន៍ជាថ្មីនេះ ទី១គ្រាដែលសហគមន៍នេសាទចាស់បានផុតអាណត្តិ ហើយទី២នៅក្នុងជួរគណៈកម្មាធិការសហគមន៍នេសាទនេះខ្លះសុំលាឈប់ហើយខ្លះទៀតឈឺនិងស្លាប់ ទី៣គឺយើងត្រូវធ្វើការពង្រឹងជ្រើសរើសសហគមន៍ថ្មីដើម្បីពង្រឹងលើសមត្ថភាពឡើងវិញលើផ្នែកវិន័យនិង គ្រប់គ្រងនៅតាមតំបន់អភិរក្ស។
ក្រោយការបោះឆ្នោតជាប់សមាសភាពថ្មីទាំង១៧នាក់នេះខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងមានគម្រោងបើកវគ្គបណ្តុះបណ្តាលដល់សមាជិក សហគមន៍ថ្មីអោយយល់ច្បាស់ពីនិតិវិគ្រប់គ្រងតំបន់អភិរក្សនិងប្រើប្រាស់កម្កាំងយាមកាមល្បាតការពារក្នុងភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួនអោយបានម៉ឺងម៉ាត់ ។
លោក ប្រាក់លាងហ៊ូ បានអោយដឹងទៀតថារយៈពេលពេញមួយថ្ងៃមកនេះនៅក្នុងការបោះឆ្នោតជ្រើសរើសសមាសសភាពសហគមន៍ថ្មីមានបេក្ខជនឈរឈ្មោះចំនួន ២២ នាក់ តែជាលទ្ធផលជាប់ឈ្មោះបាន១៧នាក់មកពីឃុំស្វាយរំពារនិងឃុំសំរោងសែននៃស្រុកកំពង់លែង ៕