ថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រឹះស្ថាននានា វត្តអារាម សាលារៀននិងប្រជាពលរដ្ធទូទាំងខេត្តកំពង់ឆ្នាំង អបអរសាទរនៃការដាក់បញ្ចូលរមណីយដ្ធានប្រសាទ កោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

កំពង់ឆ្នាំង

នៅវេលាម៉ោង៧.០០នាទីព្រឹកថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២៣ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការបានចូលរួមក្នុងព្រឹត្តិការណ៍ថ្មី ហើយក៍ជាមោទកភាពមួយទៀតក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់ប្រជាជនកម្ពុជាទូទាំងព្រះរាជាណាចក្រកម្ពុជា បានបន្លឺរសំឡេងកងរំពង តាមរយៈ ការវាយគង ទូងស្គរ គោះ ត្រដោក និងទះប៉ោត ដើម្បីអបអរសាទរ នៃការដាក់បញ្ចូល រមណីយដ្ធានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយ:សេចក្តីសម្រេច45 COM 8B8 នៅក្នុងសម័យ ប្រជុំលើកទី៤៥ របស់ខ្លួននៅឯទីក្រុងរីយ៉ាដ ( Riyadh)ប្រទេសអារ៉ប៊ីសាអូឌីត តាមសំណើរបស់រាជរដ្ធាភិបាលកម្ពុជា ។

ជាក់ស្តែងក្នុងថ្ងៃដ៍មានសារៈសំខាន់នេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រឹះស្ថាន វត្តអារាម សាលារៀនសិស្សានុសិស្ស និងកម្មកកម្មការនីរោងចក្រ ប្រជាពលរដ្ធនៅទូទាំងខេត្តកំពង់ឆ្នាំង បានចូលរួមអបអរសាទរ នៃការដាក់បញ្ចូលរមណីយដ្ធាន ប្រសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ប៊ីសាអូឌីត ។

គួរបញ្ជាក់ផងដែរ កេរមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬ លិង្គបុរ ហើយបច្ចុប្បន្នហៅថា កោះកេរ កសាង ក្នុងសតវត្សទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរ ត្រូវបានក្រុមប្រឹក្សាអន្តរជាតិ ស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថាជាកំពូលស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្ម ខ្មែរ និងមានតម្លៃលេចធ្លោជាសកលដែលចាំបាច់ត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ក្នុងនាមយើងទាំងអស់គ្នាជាប្រជាជនកម្ពុជា សូមចូលរួមអភិវឌ្ឍន៍សម្បត្តិវប្បធម៌ និងប្រពៃណីជាកេរ្តិ៍មរតកដ៍ឧដ្តុង្គឧត្តម ដែលបុព្វបុរសខ្នែយើងបានបន្សល់ទុកជូនអ្នកជំនាន់ក្រោយ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *