កំពង់ឆ្នាំង៖ រយៈពេលពីថ្ងៃ១៨និង១៩ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានភាពទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោមត្រូវគេមើលឃើញថាមានការហក់ឡើងជាបន្តបន្ទាប់គ្រាដែលប្រជាពលរដ្ឋរស់នៅតាមជួដងទន្លេសាបត្រូវបង្កើនការប្រុងប្រយត្ន័ខ្ពស់ក្នុងនោះប្រជាពលរដ្ឋដែលមានមុខរបរនេសាទត្រូវបង្កើនការប្រុងប្រយត្ន័ខ្ពស់ពិសេសកូនតូចៗកុំទុកពួគគាត់ចោលអោយនៅតែឯងហើយក៍ត្រូវវិលចូលផ្ទះវិញនៅពេលថ្ងៃគ្រាដែលភ្លៀងនៅតែបន្តធ្លាក់ធ្វើអោយទឹកទន្លេសាបមានការហក់ឡើងខ្លាំង។
លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា ដោយសារបាតុភូតធម្មជាតិបណ្តាលអោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅពេលថ្ងៃរសៀលពីមធ្យមមកខ្សោយធ្វើអោយភ្លៀងធ្លាក់រាយពាសពេញខេត្ត បើទោះជាមានភ្លៀងធ្លាក់ហើយទឹកទន្លេហក់ឡើងខ្លាំងយ៉ាងនេះក្តីលំនៅឋានបងប្អូនប្រជាពលរដ្ឋនៅតំបន់ទំនាបនិងបណ្តាខ្នងកោះនៅខាងមុខដើមពោធិ៍ផ្សារក្រោមត្រូវបានទឹកទន្លេលិចអស់ហើយ។
បើយោងតាមរបាយការណ៍របស់លោក ដោកប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងថាចំពោះសីតុណ្ហភាពថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៣នេះថាសីតុណ្ហភាពមាន ៣៣.៥អង្សាសេ ខណៈដែលកម្ពស់ទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោមទឹកមានកម្ពស់ហក់ឡើង ៧.៥៣ ម៉ែត្រ បើធៀបនិងឆ្នាំ២០២២ទឹកមានកម្ពស់ទឹកមាន៨.៣១ម៉ែត្រ ក្នុងនោះទឹកទន្លេដែលត្រូវបានប្រកាសអាសន្ន៍មានកម្ពស់១១ម៉ែត្រដោយឡែកទឹកភ្លៀងបាន៣ស្រុកមានកម្រិត ៤៣ មីលីលិត្រ។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង លោក ដោកប៊ុនថុន បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋម្តងហើយម្តងទៀតគ្រាដែលប្រជាពលរដ្ឋរស់នៅ តាមជួដងទន្លេសាបត្រូវបង្កើនការប្រុងប្រយត្ន័ខ្ពស់ក្នុងនោះប្រជាពលរដ្ឋដែលមានមុខរបរនេសាទត្រូវបង្កើនការប្រុងប្រយត្ន័ខ្ពស់ពិសេសកូនតូចៗកុំទុកពួគគាត់ចោលអោយនៅតែឯងហើយក៍ត្រូវវិលចូលផ្ទះវិញនៅពេលថ្ងៃគ្រាដែលភ្លៀងនៅតែបន្តធ្លាក់ធ្វើអោយទឹកទន្លេសាបមានការហក់ឡើងខ្លាំង។
សូមបញ្ជាក់ផងដែរថានៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅថ្មីៗមានករណីក្រឡាប់ការណូតបាឡាស្មាច់មួយគ្រឿងបណ្តាលអោយលិចចូលក្នុងទន្លេធ្វើអោយក្មេងស្រីម្នាក់បានស្លាប់ អាយុ៤ឆ្នាំមានទីលំនៅភូមិកំពង់អូសក្រោមឃុំកំពង់អូសស្រុកជលគីរីខេត្កំពង់ឆ្នាំង៕