ក្រុមកាងារចម្រុះ របស់ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បន្តចុះបង្ក្រាប បទល្មើសជលផល ព្រុំប្រទល់ខេត្តកំពង់ឆ្នាំនិងខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ក្រុមការងារចម្រុះរបស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ មានលោកនាយ-នាយរងផ្នែកក្រគរ សង្កាត់កំពង់លួង រួមសហការណ៍ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំ ដោយលោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ សហកាជាមួយ ក្រុមការងារថ្នាក់ជាតិនាយរងអធិការរដ្ឋបាលជលផលខាងត្បូង បឹងទន្លេសាប.កងរាជអាវុធហត្ថលើផ្ទៃប្រទេស  .លោកតំណាងអគ្គស្នងការនគរបាលជាតិ ជាមួយកងរាជអាវុធហត្ថស្រុកក្រគរ .ប៉ូលីសសេដ្ឋកិច្ចខេត្ដពោធិ៍សាត់ កម្លាំ?ងអធិការដ្ឋាននគរបាលស្រុកក្រគរ។

នៅក្នុងកិច្ចប្រតិបត្តនោះដោយប្រើប្រាស់កម្លាំងសរុបចំនួន ៣៣ នាក់ មធ្យោបាយធ្វើសកម្មភាពកាណូតចំនួន ៨ គ្រឿង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ចាប់ពីព្រំប្រទល់ ខេត្ដពោធិ៍សាត់-កំពង់ឆ្នាំង រហូតដល់ភូមិ កំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។

នៅក្នុងកិច្ចប្រតិបត្តការនេះសមត្ថកិច្ចចម្រុះបានចុះធ្វើការរុះរើ និងបំផ្លាញចោល ឧបករណ៍នេសាទបាន ១ ករណី របាំងស្បៃមុង ៣៣ខ្សែ .ប្រវែង ៥២០០ម៉ែត្រ. លូកងសាច់អួន ចំនួន ៣៥មាត់ បង្គោល ចំនួន ៩៥០ដើម ចាក់លែងត្រី ៣៥០ គីឡូក្រាមចូលទៅក្នុងទន្លេវិញ។

ប្រធានក្រុមការងារលោក ភុំវិមល នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់បានធ្វើការផ្សព្វផ្សាយអប់រំណែនាំផ្ទាល់ដល់ប្រជានេសាទចំនួន ១៥នាក់ អោយបញ្ឈប់ការនេសាទដោយប្រើប្រាស់ឧបករណ៍ស្បៃមុងដែលជាឧុបករណ៍នេសាទដែលបំផ្លាញកូនត្រីល្អិតៗនិងជាឧុបករណ៍ដែលច្បាប់បានធ្វើការហាមជាដាច់ខាត់ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *