ពោធិសាត់៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយក្រុមចោលួចដែកបើកម៉ូតូគៀម៉ូតូបុរសម្នាក់បានរងរបួសធ្ងន់។ ហេតុការនេះសមត្ថកិច្ច ចេញល្បាតនៅក្នុងភូមិ សាស្ត្រទីរួមខេត្តបានប្រទះឃើញ។
យោងតាមរបាយការណ៍របស់ការិយាល័យ ព្រហ្មទណ្ឌខេត្តពោធិ៍សាត់បានបញ្ជាក់ឲ្យដឹងថាករណីខាងលើនេះបានកើតឡើងនៅពេលដែលសមត្ថកិច្ចចុះធ្វើសកម្មភាពនៅចំណុចគល់ស្ពានប្រឡាយផ្លូវទៅវត្តពោធិ៍វង្សក្នុងភូមិចំការចេកខាងជើងសង្កាត់ផ្ទះព្រៃក្រុងនិងខេត្តពោធិ៍សាត់ នៅវេលាម៉ោង៨ និង ៣៥នាទីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
សមត្ថកិច្ចនគបាលព្រហ្មទណ្ឌខេត្តពោធិ៍សាត់ដែលស្ថិតនៅក្នុងហេតុការណ៍ខាងលើបានឲ្យដឹងថា ក្រោយពេលកើតហេតុភ្លាមៗកម្កាំងបានចេញដេញកាក់ឃាត់បានជនសង្ស័យ២នាក់ដែលព្យាយាម អូសម៉ូតូដឹកដែករត់គេចខ្លួនត្រូវបានសមត្ថកិច្ចដេញតាមឃាត់ខ្លួនបានភ្លាមៗបញ្ជូនទៅអធិការនគបាលក្រុងពោធិសាត់។
នៅក្នុងហេតុការណ៍ខាលើនេះសមត្ថកិច្ចបានអោយដឹងទៀតថាជនរងគ្រោះត្រូវបានគេអោយស្គាល់ឈ្មោះថា ម៉ូលីដា ជាស្នងការណ៍រងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ត្រូវបានម៉ូតូក្រុមចោលួចដែកបើកគៀបណ្តាលអោយដួលបាក់ដាច់ឆ្អឹងម្រាមដៃខាងឆ្វេង ស្រាំឆ្អឹងទ្រូងនិងស្រាំឆ្អឹងដងកាំបិទខាងឆ្វេង។
បច្ចុប្បន្នជនរងគ្រោះកំពុងស្ថិតក្រោមការព្យាបាលយ៉ាងយកចុត្តទុកដាក់ នៅឃ្លីនិចឯកជនមួយកន្លែងឈ្មោះ ម៉ៅភិរម្យ៕