សមត្ថកិច្ចនគរបាលចរាចរណ៍ និងក្រុងសហការគ្នាធ្វើការអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សអាជីវករស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក

កំពង់ឆ្នាំង៖ សមត្ថកិច្ចនគបាលចរាចរណ៍និងក្រុងសហការគ្នាធ្វើការអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សអាជីវករដែលមានយាន្តយន្តគ្រប់ប្រភេទស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកនិងការរៀបចំសណ្តាប់ធ្នាប់សាធារណះតាមដងផ្លូវនិងធ្វើការសម្រួលចរាចរណ៍នៅតាមបណ្តាសាលារៀនផ្សេងៗក្នុងខេត្ត។

វរសេនីយ៍ទោ ហង្ស ប៊ុនហាក់ អធិការងក្រុងកំពង់ឆ្នាំងទទួលផែនចរាចរណ៍និងសណ្តាប់ធ្នាប់អោយដឹងនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២២ថា ដោយមានការចង្អុលបង្ហាញពីលោកឧុត្តមសេនីយ៍ទោ ខូវលី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានអនុញ្ញាតអោយកងកម្លាំងនគបាលចរាចរណ៍ចេញធ្វើការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកដល់បងប្អូនប្រជាពលរដ្ឋ បងប្អូនអាជីវក មន្ត្រីរាជការ សិស្សានុសិស្សដែលបើកបរមិនមានពាក់មួគការពារសុវត្ថភាព ស្លាក់លេខ កញ្ចក់សម្រាប់មើលក្រោយ ហើយបើកបរត្រូវមានការអព្យាស្រ័យនិងចុះរៀបចំសណ្តាប់ធ្នាប់នៅខាងមុខមន្ទីរពេទ្យហាក់មានភាពរញ៉េរញ៉ៃ ។

អធិការរងនគបាលក្រុងកំពង់ឆ្នាំងទទួល ផែននគបាលសណ្តាប់ធ្នាប់ក្រុងបានអោយដឹងថានៅថ្ងៃនេះកម្លាំង នគរបាលសណ្តាប់ធ្នាប់បានហៅអ្នកបើកបរម៉ូតូទាំងប្រុសស្រីធ្វើការអប់រំណែនាំបាន៧៧នាក់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនិងបានចុះរៀបចំសណ្តាប់ធ្នាប់នៅខាងមុខមន្ទីរពេទ្យការលក់ដូរបែបអនាធិបតេយ្យដែលបង្កអោយមានការកកស្ទះនៅពេលសិស្សចេញពីសាលា ។

អធិការរងទទួលផែនសណ្តាប់ធ្នាប់ក្រុងកំពង់ឆ្នាំងបានអោយដឹងទៀតថានៅសប្តាហ៍ខាងមុខ សមត្ថកិច្ចនិងចាប់ផ្តើមចុះអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោគហើយក្នុងនោះ អ្នកជិះម៉ូតូ ម៉ូតូកង់បី ម៉ូតូសណ្តោងរ៉ឺម៉ក ក្នុងនោះអ្នកបើកម៉ូតូត្រូវមានអាយុ១៥ឆ្នាំឡើងនិងត្រូវយកភ្ជាប់តាមខ្លួននៅអត្តសញ្ញា្ញប័ណ្ណសំគាល់ខ្លួនឬលិខិតបញ្ជាក់អត្តសញ្ញាប័ណ្ណដែលមានតម្លៃស្មើ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *