កំពង់ធំ៖ អនុវត្តន៍តាមបទបញ្ជា ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ នៅវេលាម៉ោង២០ និង១០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្តដឹកនាំដោយ វរសេនីយ៍ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ សហការជាមួយកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើក្រយា និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង អបសាលាដំបូងខេត្តកំពង់ធំ ។
កម្លាំងបានចុះប្រតិបត្តិការបង្ក្រាបករណី ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតិ នៅចំណុចភូមិភ្នំរាំង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយបានឃាត់គោយន្តកន្ត្រៃចំនួន ១គ្រឿង(ម្ចាស់រត់គេខ្លួន), ឈើហុបប្រភេទចំបក់ប្រវែង ៤ម៉ែត្រមុខកាត់ ៤០សង់ទីម៉ែត្រទៅ ៥០សង់ទីម៉ែត្រ។
បច្ចុប្បន្នវត្ថុតាងខាងលើកម្លាំងយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើក្រយា ដើម្បីជំនាញអនុវត្តនីតិវិធី ។