នៅតាមបណ្តាផ្លូវជាតិលេខ៥៥ផ្លូវជាតិ លេខ១០និងផ្លូវលំក្នុងភូមិសាស្ត្រសុ្រកវាវែងមានដាក់ប៉ាណូលេខទូរស័ព្ទងាយស្រួល ដល់ប្រជាពលរដ្ឋទំនាក់ទំនង

ពោធិសាត់៖ នៅពេលដែលគេធ្វើដំណើរសង្កេតឃើញស្លាក់ប៉ានណូតូចៗមានដាក់លេខទូរសព្ទនៅសងខាងផ្លូវជាតិលេខ ៥៥ផ្លូវជាតិលេខ១០និងបណ្តាលផ្លូវលំផ្សេងៗក្នុងស្រុកវាលវែងនៃខេត្តពោធិសាត់។

វរសេនីយ៍ឯង ធាង ឡេង អធិការនគបាលស្រុកវាលវែង ខេត្តពោធិ៍សាត់បានអោយដឹងតាមរយ:ទូរសព្ទនៅវេលាម៉ោង ២ និង ២៣នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នេះថា ការដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្រុកវាលវែងឃើញស្លាកប៉ាណូតូចៗនេះ មិនមែនជាការផ្សាយពាណិជ្ជកម្មអីនោះទេ វាគឺជាស្លាកលេខទូរសព្ទដើម្បីងាយស្រួលដល់បងប្អូននិងភ្ញៀវទេសចរណ៍ជាតិ ងអន្តរជាតិឆ្លងកាត់ស្រុកវាលវែងនៅពេលជួបហេតុការណ៍ណាមួយកើតឡើងមានការខូចរថយន្តមានជួបនូវអំពើចោរកម្មផ្សេងៗសូមបងប្អូនទាក់ទងតាមលេខទូរសព្ទដែលមានដាក់តាមផ្លូវហូរហែរនេះ។

វរសេនីយ៍ឯក ធាង ឡេង បានបញ្ជាក់ឲ្យដឹងទៀតថាទាំងអស់នេះជាវិធានគោលបំណងធំៗ២សម្រាប់ការបង្កានិងបង្ក្រាបទបល្មើសផ្សេងៗ កើតឡើងនៅតាមកន្លែងកំសាន្តនិងតាមដងផ្លូវធ្វើដំណើរផ្សេងៗនៅក្នុងស្រុកវាលវែង ។

អធិការនគរបាលស្រុកវាលវែងបានបញ្ជាក់ឲ្យដឹងទៀតថាការលើកស្លាកលេខទូរសព្ទវាជាវិធាការបង្កាមួយឈានដល់ការបង្ក្រាបបទល្មើសផ្សេងៗកើតឡើងនៅពេលណាបងប្អូនមានលេខទូរស័ព្ទគាត់អាចខល នៅមុនពេលកើតហេតុឬក៍ក្រោយពេលកើតហេតុ អាចខលរកសមត្ថកិច្ចបានគ្រប់ៗគ្នាអញ្ចឹងវាជាគោលដៅដ៍ល្អមួយសម្រាប់បងប្អូនប្រជាពលរដ្ឋ ។

វរសេនីយ៍ឯក ធាង ឡេង បានអោយដឹងស្តីពីគោលការទី២ថាក្នុងនោះភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិដែលពួកគាត់មិនស្គាល់ពីមូលដ្ឋាននិងភូមិសាស្ត្របើគាត់ខលមករកសមត្ថកិច្ចតាមលេខទូរស័ព្ទដែលបានដាក់តាមផ្លូវយើងអាចប្រាប់ទីតាំងភូមិសាស្ត្រដល់គាត់បាន បើពួកគាត់បានជួបនូវបទល្មើសឬក៍គ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ក៏គាត់រាយការណ៍ឲ្យសម្ថកិច្ចបានលឿនទាន់សភាពការណ៍ហើយនេះគឺជាគោលដៅធំរបស់អធិការដ្ឋាននគរបាលស្រុកវាលវែង ។

លោកអធិការនគរបាលស្រុកវាលវែង បានបញ្ជាក់ឲ្យដឹងទៀតថានៅពេលខាងមុខនេះលោកនឹងលើកផ្លាកដែលមានដាក់លេខទូរស័ព្ទទាំងអស់ជាផ្ទាំងធំៗនៅតាមបណ្ដាទីសាធារណៈផ្សេងៗដូចជាផ្សារកន្លែងកំសាន្តនិងកន្លែងផ្សេងៗទៀតឲ្យបានច្រើនទៀត ព្រោះកន្លែងខ្លះដាច់ឆ្ងាយពីភូមិរបស់អ្នកស្រុកហើយដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើសមត្ថកិច្ចរបស់យើង ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *