កំពង់ឆ្នាំង៖ អភិបាលខេត្តកំពង់ឆ្នាំងបានធ្វើការអំពាវនាវប្រជាពលរដ្ឋរស់នៅតាមដងទន្លេសាប និងបងប្អូនប្រជាពលរដ្ឋដែលមានមុខរបរនេសាទត្រូវបង្កើនការប្រុងប្រយត្ន័ខ្ពស់ពិសេសកូនតូចៗកុំទុកពួគគាត់ចោលអោយនៅតែឯងហើយក៍ត្រូវវិលចូលផ្ទះវិញនៅពេលថ្ងៃគ្រាដែលភ្លៀងនៅតែបន្តធ្លាក់ធ្វើអោយទឹកទន្លេសាបមានការហក់ឡើងខ្លាំង។
លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នេះថា ដោយសារបាតុភូតធម្មជាតិបណ្តាលអោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅពេលរសៀលពីមធ្យមមកខ្សោយធ្វើអោយភ្លៀងធ្លាក់រាយពាសពេញខេត្ត បើទោះជាមានភ្លៀងធ្លាក់ទឹកទន្លេ ហក់ឡើងយ៉ាងនេះ លំនៅឋានបងប្អូនប្រជាពលរដ្ឋនៅតំបន់ទំនាបនៃភូមិកណ្តាលបណ្តាលអោយលិចដីភូមិហើយដោយឡែកផ្លូវឆ្លងកាត់ទៅមកក្នុងភូមិលែងធ្វើដំណើរបានទៀតហើយដោយធ្វើដំណើរដោយទូក។
បើយោងតាមរបាយការណ៍របស់លោក ដោក ប៊ុនថុន ប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងថាចំពោះសីតុណ្ហភាពថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៣នេះសីតុណ្ហភាពមាន៣៥អង្សាសេ ខណៈដែលកម្ពស់ទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោមទឹកមានកម្ពស់៧.៣៣ម៉ែត្រ បើធៀបនិងឆ្នាំ២០២២ទឹកមានកម្ពស់ទឹកមាន៨.២៤ម៉ែត្រ ក្នុងនោះទឹកទន្លេដែលត្រូវបានប្រកាសអាសន្ន៍មានកម្ពស់១១ ម៉ែត្រដោយឡែកទឹកភ្លៀងបាន៥ស្រុកនិងមានកម្រិត៣០មីលីលិត្រនៅក្នុងស្រុករលាប្អៀរ៕