កំពង់ឆ្នាំង៖ លោកជំទាវ មាន សំអាន ប្រធានក្រុម សមាជិកាព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនយុទ្ធជនពិការ និងអតីតយុទ្ធជនក្រីក្រចំនួន១០០គ្រួសារ ស្ថិតនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។
ពិធីនេះក៍មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោក អម សុភា អភិបាលរងខេត្ត និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តនិងប្រតិភូអមដំណើរ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត រួមនិងអាជ្ញាធរមូលដ្ធានផងដែរ ។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ប្រធានគណ:កម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត បានបញ្ជាក់អំពីចំនួនអតីតយុទ្ធជនក្នុងខេត្តកំពុងគ្រប់គ្រងមាន អតីតយុទ្ធជនសរុបចំនួន ៣,៨១០ នាក់។
ចូលជាសមាជិកសមាគមអតីតយុទ្ធជនចំនួន ២,៩១៣ នាក់ និវត្តជនចំនួន ៩១៨ នាក់ ជនបាត់បង់សមត្ថភាពការងារចំនួន ៤៤ នាក់ ជនពិការចំនួន ៩៤៦ នាក់ គ្រួសារពលីចំនួន ៨៤៥ នាក់ គ្រួសារមរណ:ចំនួន ១៦០នាក់ ។
លោកបានបញ្ជាក់ទៀតថាកន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ កន្លងមក ក៏ដូចជាបច្ចុប្បន្ន បានគិតគូរដោយយកចិត្តទុកដាក់ឧបត្ថម្ភជាអំណោយជូនដល់អតីតយុទ្ធជនជួបការលំបាក និងជួបគ្រោះមហន្តរាយ នានាជាបន្តបន្ទាប់ រួមមាន សម្ភារសំណង់ ស្បៀងអាហារ អាវរងារ អាវភ្លៀង មុង ជែល ម៉ាស់ និងថវិកាមួយចំនួន។
មានប្រសាសន៍សំណេះសំណាលក្នងឱកាសនោះ លោកជំទាវ មាន សំអាន និងលោកជំទាវ កែ ចន័្ទមុនី បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអតីតយុទ្ធ ពីគុណបំណាច់ដ៍ធំធេងដែល បងប្អូនអតីតយុទ្ធជនបានបូជាសាច់ស្រស់ដើម្បីការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ រហូតទទូលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍សព្វថ្ងៃនេះ លោកជំទាវមានប្រសាសន៍បន្តថា ដោយគុណបំណាច់ដ៍ធំធេងនេះហើយ រាជរដ្ធាភិបាល បានយកចឹត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជនតាមរយះការផ្តល់ដីសប្បទានសាងសង់ផ្ទះ និងដីកសិកម្មសម្រាប់រស់នៅបានសមរម្យ ព្រមទាំងជំនួយសង្គមផ្សេងៗទៀត ។
លោកជំទាវក៍ បានធ្វើការអំពាវនាវដល់បងប្អូនអតីតយុទ្ធជន សូមបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ជាប្រជាពលរដ្ឋល្អឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជា គំរូល្អក្នុងសង្គមជាតិនិងកូនចៅជំនាន់ក្រោយ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំង ប្រទេសគ្រប់ជំនាន់ ពិតជាចងចាំជានិច្ចនូវកាលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បង ប្អូនអតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិជាទីស្នេហានៃយើង ។
ចំពោះអំណោយចែកជូនបងប្អូនអតីតយុទ្ធជនទាំង១០០គ្រួសារ ដោយ១គ្រសារទទូលបានមាន អង្ករ ១បេត្រីខ ១យួរសៀងផ្អែម ២គ.ក ឆៃប៉ូវផ្អែម១គ.ក ប៊ីចេង១កញ្ចប់ ប្រេងឆា ១ដប ភួយ ១ក្រម៉ា ១សារុង១ កាបូប១ និងថ្នាំពេទ្យ១កាបូប សាប៊ូដុសខ្លួន២ដុំ ម៉ាស់កូនក្មេង៥ប្រអប់ ទឹកសុទ្ធ ១ដប នំប៉័ងទំពាំងបាយជូ១ដុំនិងថវិកាចំនួន១០មុឺនរៀល៕