ខេត្តពោធិសាត់៖ លោក ហៃធូរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងនៃក្រុមការងារមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត រួមមាន អនុប្រធានមន្ទីរ នាយខណ្ឌជលផល នាយ-នាយរងផ្នែករដ្ឋបាលជលផលក្រគរ នាយ-នាយរងសង្កាត់រដ្ឋបាលជលផល កណ្ដៀង សហការណ៍ជាមួយ កម្លាំងគណះបញ្ជា ការឯកភាពរដ្ឋបាលស្រុកកណ្ដៀង ដឹកនាំដោយ លោក អ៊ន សុផល្លា អភិបាលរងស្រុក ដោយមាន ការចូលរួម នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កងរាជអាវុធហត្ថខេត្ត ស្រុក មន្ត្រីបរិស្ថាន និង គណះកម្មការសហគមន៍នេសាទស្រីចឹក។
កម្លាំងសរុបចំនួន ៣១នាក់ មធ្យោបាយធ្វើដំណើរកាណូតចំនួន ៧ គ្រឿង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅតាមដងស្ទឹងពោធិ៍សាត់រហូតដល់ចុងស្ទឹងនៅលំហរទន្លេសាប ដែលជាលទ្ធផល÷
ចំពោះតាមដងស្ទឹងពោធិ៍សាត់ គណះកម្មការសហគមន៍នេសាទស្រីចឹក បានប្រជុំផ្សព្វផ្សាយដល់ប្រជានេសាទអោយបញ្ឈប់ នេសាទដោយឧបករណ៍នេសាទខុសច្បាប់។
ដោយឡែកមានតែនៅចុងស្ទឹង នៅចំណុចព្រែកអន្ទង់វល្លិ៍ដៃស្ទឹងពោធិ៍សាត់ ភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បង្រ្កាបបានចំនួន១ករណីកម្ទេចចោល វត្ថុតាងរួមមាន: របាំងសាច់អួនចំនួន ៥ខ្សែ ប្រវែង ២២០០ ម៉ែត្រ លូកងសាច់អួនចំនួន ១៧មាត់.បង្គោលចំនួន ៧៣៣ ដើមនិងបានចាក់លែងកូនត្រីចំរុះចូលក្នុងទន្លេវិញបាន ជាង៤០ គីឡូក្រាម។
ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ និង អភិបាលរងស្រុក បានធ្វើការផ្ដាំផ្ញើដល់សហគមន៍ នេសាទអោយជួយល្បាតនិងត្រួតពិនិត្យជាប្រចាំតាមដងស្ទឹងទន្លេក្នុងខេត្តពោធិ៍សាត់ ដោយធ្វើយ៉ាងណា កុំអោយមានបទល្មើសកើតឡើង ដើម្បីរក្សាទុកអោយត្រីធ្វើចរាចរណ៍ចេញ ចូលដូចសព្វមួយដងពិសេសរក្សារទុកព្រៃលិចទឹកដែលជាជម្រោកត្រីពងកូនរួមនិងថនិកសត្វរួមនិងសត្វស្លាបផ្សេងៗពងកូនកុំធ្វើនេសាទក្នុងរដូវហាមឃាត់ដើម្បីរក្សានិរន្តរភាពពូជត្រីសម្រាប់កូនចៅជំនានក្រោយៗ ៕