ពោធិ៍សាត់៖ សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់បានចុះសហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ តាមបញ្ជាដីការរបស់ព្រះរាជអាជ្ញារាជធានីភ្នំពេញជាប់ពាក់ពន្ធករណីឃាតកម្មខ្ទប់ផ្លូវដង្ហើមដោយសង្កត់ក្បាលខ្ទប់មុខនិងខ្នើយ ។
ឧត្តមសេនីយ៍ត្រី ម៉ូលីដា ស្នងការរង នគរបាលខេត្តពោធិ៍សាត់ទទួលផែន ការងារព្រហ្មទណ្ឌបានប្រាប់អោយដឹងតាមរយ:ទូរសព្ទនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះថា ដោយទទួលអនុវត្តដីការនោះភ្លាម ឧត្តមសេនីយ៍ទោ ស ថេងបានបញ្ជាអោយលោកបញ្ចេញកម្កាំងរបស់ស្នងការនគរបាល ខេត្តពោធិ៍សាត់ធ្វើការសហការជាមួយកម្លាំងនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញកម្លាំង នគរបាលខណ្ឌ័ដូនពេញ ចុះអនុវត្តដីការបញ្ជាអោយចូលខ្លួនលេខ៤៥៩ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដែលចេញដោយឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាតំបូងរាជធានីភ្នំពេញដោយបានសហការជាមួយ កម្កាំងនគរបាល ព្រហ្មទណ្ឌ័កំរិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញនិង កម្កាំងនគរបាល ខណ្ឌដូនពេញបានចុះធ្វើការស្រាវជ្រាវបន្ទាន់ផងដែរ ។
ឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរង នគរបាល ខេត្តពោធិ៍សាត់បានអោយដឹងទៀតថាស្ត្រីដែលជាជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានខាងលើមានឈ្មោះ នួន ខេង ភេទស្រីអាយុ៥១ឆ្នាំសញ្ជាតិខ្មែរមានទីលំនៅភូមិព្រៃត្នោតឃុំត្រាំកក់ស្រុកត្រាំកក់ខេត្តកែវត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតទៅលើជនរងគ្រោះខ្ទប់ផ្លូវដង្ហើមដោយយកខ្នើយសង្កត់ក្បាលខ្ទប់និងខ្នើយនិងបានធ្វើការឃាត់ ខ្លួនជនសង្ស័យខាងលើនៅចំណុចភូមិពាលញែក២សង្កាត់ពាលញែកក្រុងនិងខេត្តពោធិ៍សាត់ នៅវេលាម៉ោង៣ និង២៥នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
ឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការង នគរបាលខេត្តពោធិសាត់ទទួលផែន ការងារព្រហ្មទណ្ឌបានអោយដឹងថានៅក្នុងកិច្ចប្រតិបត្តការការបង្ក្រាបករណីឃាតកម្មខាងលើនេះជាលទ្ធផលសមត្ថកិច្ចបានសហការធ្វើការបង្ក្រាបឃាត់ខ្កួនស្ត្រីខាងលើនៅចំណុចក្នុងផ្សារធំថ្មីខេត្តពោធិសាត់ ។
ក្រោយការឃាត់ខ្លួនស្ត្រីជនសង្ស័យខាងលើនេះសមត្ថកិច្ចបាននាំខ្លួនមកស្នងការនគរបាលខេត្តពោធិ៍សាត់ដើម្បីធ្វើការសាកសួនិងក៍សាងឯកសារប្រគលជូនកម្លាំងនគបាលរាជធានីភ្នំពេញនៅវេលាម៉ោង៥និង០០នាទីថ្ងៃដដែលដើម្បីចាត់ការបន្តតាមនិតិវិធី៕