រដ្ឋបាលស្រុកដំណាក់ចង្អើរ ប្រើកណ្ដាប់ដៃដែក វ៉ៃកំទេចរបងថ្មមួយកន្លែង ដែលបានសាងសង់ចូលដីចំណីមាត់សមុទ្រ ចំនួន១២ម៉ែត

កែប៖ ក្រោមការចុះត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់ លោក ឆាង ឆៃ អភិបាល ស្រុកដំណាក់ចង្អើរ ខេត្តកែប របងថ្មមួយកន្លែង ដែលបានសាងសង់ រំលោភចូលដីចំណីឆ្នេរអង្កោល ត្រូវបានរុះរើចេញវិញ ដោយម្ចាស់សំណង់ ខាងលើស្រប តាមកិច្ចសន្យា ដែលបានចុះកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កន្ល ងទៅនេះ។

អភិបាលស្រុក ដំណាក់ចង្អើរ លោក ឆាង ឆៃ បានថ្លែងប្រាប់ក្រុមអ្នកសារ ព័ត៌មាន ក្នុងស្រុក នារសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣ ថា កន្លង ទៅអាជ្ញាធរធ្លាប់ បានចុះណែនាំ ២លើករួចមកហើយ ទាក់ទងនឹងការសាងសង់ របងថ្មខាងលើ តែការសាងសង់ នៅតែបន្តជាដដែល តែយ៉ាងណា បន្ទាប់ពីការចុះពិនិត្យជាក់ស្តែង របស់លោកក្នុងនាមគណៈបញ្ជាការ ឯកភាពស្រុកដំណាក់ចង្អើរ យើងបានអញ្ជើញ តំណាងម្ចាស់ សំណង់ខាងលើ មកចុះកិច្ចសន្យា រុះរើចេញដោយគ្មានលក្ខខណ្ឌ។

លោកបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃនេះ ម្ចាស់ទីតាំងខាងលើដែលមានលោក លឹម ហ៊ត ជាតំណាងបានអនុវត្តន៍ តាមកិច្ចសន្យា ដែលបានធ្វើជាមួយ រដ្ឋបាលស្រុក ដោយ ធ្វើការរុះរើចេញ នូវរបងដែលសាង សង់ ចូលចំណីសមុទ្រប្រវែង១២ ម៉ែត្រ រួចរាល់ហើយដែរ។

យ៉ាងណាលោកសំណូមពរដល់ប្រជាពលរដ្ឋ ដែលមានដីជាប់ដីសាធារណៈ របស់រដ្ឋទាំងអស់ ចៀ សវាងការបំពានច្បាប់ និងធ្វើការស្នើសុំច្បាប់ ឱ្យបានត្រឹមត្រូវ មុនធ្វើការសាងសង់សំណង់អ្វីមួយ ដើម្បីចៀសវាង ការកើតបញ្ហា និងខាតបង់ពេលវេលាជាដើម៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *