អភិបាលរងស្រុកជលគីរី នាំយកអំណោយរបស់អនុសាខាស្រុក ទៅជួយដល់គ្រួសាក្មេងស្រីអាយុ៤ឆ្នាំដែលបានស្លាប់ដោយសាក្រឡាបការណូតបាឡាស្មាច់

តកំពង់ឆ្នាំង៖ លោក រ៉នសោភ័ណ្ឌ អភិបាលរងស្រុកជលគីរីជាតំណាងលោក ដូវគឹមស៊ីន អភិបាលស្រុកជលគីរីនិងសហការីបាននាំយកអំណោយរបស់អនុសាខាកាកបាទក្រហមស្រុក មានគ្រឿងសម្ភារ:និងថវិការចូលរួមបុណ្យសព្វរបស់ក្មេងស្រីដែលបានស្លាប់ដោយសារក្រឡាប់ការណូតបាឡាស្មាច់នៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៣។

លោក រ៉នសោភ័ណ្ឌ បានពាំនាំប្រសាសន៍ចូលរួមរុំលែកទុក្ខកគ្រួសារនៃសព្វពីលោក អភិបាលស្រុកជលគីរីនិងសូមចូលរួមសោកស្តាយខណ្:ក្មេងស្រីអាយុត្រឹមតែ៤ឆ្នាំបានស្លាប់ដោយឧបទ្វហេតុនេះ។

លោក រ៉នសោភ័ណ្ឌ និងសហការរីបាននាំយកអំណោយរបស់អនុសាខាស្រុកជលគីរីរួមមាន អង្ក៣០គីឡូក្រាម ទឹកក្រូច១កេស ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ទឹកសុទ្ធ១កេស រួមនិងថវិការ១០ម៉ឺនរៀល ថវិការសមាគមន៍នារី១០ម៉ឺនរៀលនិងថវិការរបស់អនុប្រធានគណ:បក្សស្រុក៣០០០០០រៀលផងដែរ ។

លោកអភិបាលរងស្រុកជលគីរីបានបញ្ជាក់ថាអំណោយទាំងអស់នេះត្បិតតែមានតិចតួចក៍ពិតមែនតែជាសណ្តានចិត្តរបស់ថ្នាក់ដឹកនាំស្រុកបាននាំយកមកចូលបុណ្យប្អូនស្រី។

សូមបញ្ជាក់ផងដែរថាគ្រួសាររងគ្រោះមានឪពុកឈ្មោះ ហូតាក់អាយុ៣៥ឆ្នាំ ម្តាយឈ្មោះ ផនស្រីមុំអាយុ៣៨ឆ្នាំមានកូន៤នាក់រស់នៅក្នុងបន្ទុកកូនស្រីដែលស្លាប់នេះជាកូនពៅទី៤និងបានក្រឡាប់ការណូតនេះបានកើតឡើងនៅវេលាម៉ោង៩និង១៥នាទីថ្ងៃទី១៤កញ្ញា២០២៣នេះចំណុចស្ពានឈើស្ថិតក្នុងភូមិកណ្តាលសង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *