អភិបាលរងខេត្តតាកែវស្នើឲ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានកូនប្រើប្រាស់គ្រឿងញៀនត្រូវបញ្ជូនមកព្យាបាលជំងឺផ្លូវចឹត្តនៅមណ្ឌលសុខភាព

តាកែវ៖ នៅក្នុងឱកាសអញ្ជើញចូលរួមបើកកិច្ចប្រជុំពង្រឹងសេវាព្យាបាលសុខភាពផ្លូវចិត្តអ្នកញៀនគ្រឿងញៀន ក្នុងខេត្តតាកែវប្រចាំឆមាសទី១ ឆ្នាំ២០២៣ ជាមួយក្រុមគ្រូពេទ្យនិងអាជ្ញាធក្រុងស្រុកទាំង១០នៅក្នុងខេត្តតាកែវលោក យង់ សុវឌ្ឍនា អភិបាលរងខេត្តនិងជាប្រធានលេខាធិការត្រួតពិនឹត្យគ្រឿងញៀនខេត្តតាកែវ បានធ្វើការណែនាំដល់មន្រ្តីសុខាភិបាលអោយចុះផ្សព្វផ្សាយដល់អាជ្ញាធមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាបញ្ជូនអ្នកមានជំងឺផ្លូវចឹត្តដោយសារការប្រើប្រាស់គ្រឿងញៀនមកធ្វើការព្យា អោយបានអោយបានទាន់ពេលវេលា។
លោកអភិបាលរងខេត្តបានថ្លែងបន្តថា ការព្យាបាលជំងឺផ្លូវចឹត្តដល់អ្នកប្រើប្រាស់គ្រឿងញៀនវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលការព្យាបាលនេះវានិងធ្វើឲ្យពួកគេឈប់ប្រើប្រាស់គ្រឿងញៀនតទៅទៀត ដូច្នោះមន្ត្រីសុខាភិបាលត្រូវធ្វើការផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន ឪពុកម្ដាយនិងបងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ដែលមានកូនចៅមានជំងឺផ្លូវចិត្តដោយសារការប្រើប្រាស់គ្រឿងញៀនត្រូវបញ្ជូនពួកគេមកមណ្ឌលសុខភាពដែលមានការផ្ដល់សេវាប្រឹក្សានិងព្យាបាល និងត្រូវធ្វើយ៉ាងណាក៍សាងទំនុកចិត្តទំនាក់ទំនងរវាងគ្រូពេទ្យនិងអ្នកជំងឺឲ្យបានល្អ។
លោកអភិបាលរងខេត្តបានមានប្រសាសន៍បន្ថែមទៀតថាថ្នាក់ដឹកនាំសុខាភិបាលខេត្តត្រូវធ្វើការពង្រឹងនិងពង្រីកសេវាព្យាបាលសុខភាពផ្លូវចិត្តអ្នកញៀនគ្រឿងញៀននៅគ្រប់មណ្ឌលសុខភាពឃុំសង្កាត់ទូទាំងខេត្តតាកែវ ដែលការពង្រីកសេវាព្យាបាលជំងឺផ្លូវចិត្តដល់អ្នកញៀនគ្រឿងញៀនវានឹងជួយកាត់បន្ថយការប្រើប្រាស់អំពើហិង្សា អំពើលួច ភាពក្រីក្រនៅក្នុងក្រុមគ្រូសារ របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដោយសារតែ មានកូនចៅប្រើប្រាស់គ្រឿងញៀន។
នៅក្នុងឱកាសនោះលោកអភិបាលរងខេត្តតាកែវក៍បានជម្រុញឲ្យមន្រ្តីសុខាភិបាធ្វើការយកចិត្តទុកដាក់ផ្ដល់សេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយគុណភាពនិងមានប្រសិទ្ធភាព ជាពិសេសយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្រីក្រដែលប្រើប្រាស់មូលនិធិសមធម៌អោយចំគោលដៅពិតប្រាកដ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *