តាកែវ៖ អាជ្ញាធរខេត្តតាកែវជំរុញដល់មន្ទីរអភិវឌ្ឍន៍ខេត្តតាកែវសហការជាមួយ និងអង្គការដៃគូរ ជំរុញលើការរក្សាអនាម័យ លុបបំបាត់ការបន្ទោបង់ ពាសវាលពាសកាល នៅលើស្រុកគោលដៅចំនួន៣បន្ថែមទៀត រួមមានស្រុកបូរីជលសារ ស្រុកកោះអណ្ដែត និងស្រុកអង្គរបូរី ស្របពេលដែលស្រុកសំរោងទើបតែប្រកាសអបអរសាទរ ជាស្រុកទី១ នៃខេត្តតាកែវបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មុនគេក្នុងចំណោមស្រុកក្រុងទាំង១០ ។ ការលើកឡើងបែបនេះ គឺក្នុងពេលដែលលោក ទុយ សុភ័ក្រ អភិបាលរងខេត្តតាកែវ បានអញ្ញើញជាអធិបតីក្នុងពិធីអបអរសាទរស្រុកសំរោង ជាស្រុកទី១ នៃខេត្តតាកែវ ដែលបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាលបាន១០០% នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។ លោក ទុយ សុភ័ក្រ បានបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយនិងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចូលរួមសហការណ៍ជាមួយអង្គការដៃគូរ អនុវត្តសកម្មភាពការងារទឹកស្អាត និងលើកកម្ពស់អនាម័យជនបទបានកាន់តែប្រសើរឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែងមកដល់ពេលនេះក្នុងឆ្នាំ២០២៣ មានស្រុកសំរោងមួយហើយ ខណៈក្នុងឆ្នាំ២០២៤ និងមានស្រុកនិងក្រុងចំនួន ៣បន្ថែមទៀត រួមមានក្រុងដូនកែវ ស្រុកត្រាំកក់ និងស្រុកព្រៃកប្បាស និងត្រូវប្រកាសជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ដូចស្រុកសំរោងដែរ ដូច្នេះក្នុងនាមអាជ្ញាធរខេត្ត សូមជុំរុញអោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការដៃគូរបន្តរលើកិច្ចការងារជាបន្តរទៀត ដើម្បីអោយខេត្តតាកែវរបស់យើងជាខេត្តមួយ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាលកាល ដូចខេត្តផ្សេងៗដែរ ។ ជាមួយគ្នានេះដែរលោកវេជ្ជៈបណ្ឌិត លន់ សាយតេង បានលើកឡើងថា ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកសំរោងនេះ វាពិតជាធ្វើអោយមានផលចំនេញច្រើនដល់បងប្អូនប្រជាពលដ្ឋ និងសង្គមជាតិ ខណៈដែលមនុស្សគ្រប់រូបមានអនាម័យល្អ មានសុខភាពល្អ ធ្វើអោយមនុស្សគ្រប់រូបមានកំលាំងនិងសុខភាពល្អក្នុងការប្រកបរបររកស៊ី ឬធ្វើការងារផ្សេងៗដើម្បីរកចំនូល ហើយលោកប្ដេជ្ញាថា នៅក្នុងឆ្នាំ២០២៤ ខាងមុខ នៅក្នុងខេត្តតាកែវ យើងនឹងប្រកាសអបអរសាទរស្រុកផ្សេងៗនៅក្នុងខេត្ត ដូចជាស្រុកសំរោងនេះដែរ គឺត្រូវបានប្រកាសការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ។
Related Posts
លោកជំទាវ ជូ ប៊ុនអេង នាំយកទៀនវស្សានិងគ្រឿងឧបភោគបរិភោគប្រគេនព្រះសង្ឃ ១០វត្ត ក្នុងក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំងៈ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះក្រុងកំពង់ឆ្នាំង រួមដំណើរដោយលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត ឯកឧត្តម គុយ ចន្ថា លោកជំទាវ ប៉ាល់ យឿន សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារចុះក្រុងកំពង់ឆ្នាំងបាននាំយកនូវទៀនព្រះវស្សា ទេយ្យវត្ថុ និង…
រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាមនុស្សចាស់កម្ពុជា លើកទី២៥ ទិវាមនុស្សចាស់អន្តរជាតិ ក្រោមប្រធានបទ «ការជួយមនុស្សចាស់ គឺជួយយើងទាំងអស់គ្នា»
ពង់ឆ្នាំង៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ខេត្តកំពង់ឆ្នាំងបានប្រារព្ធពិធីទិវាមនុស្សចាស់កម្ពុជាលើកទី២៥ និងមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការជួយមនុស្សវ័យចាស់គឺជួយយើងទាំងអស់គ្នា»ដែលបានធ្វើឡើងនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ អធិបតីភាពលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និង មានការអញ្ជើញចូលរួមពីសំណាក់…
គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក (ICC-Angkor) របស់អង្គការUNESCO កំពុងជួបប្រជុំបច្ចេកទេសលើកទី៣៨នៅខេត្តសៀមរាប
សៀមរាប៖ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក កំពុងតែជួបប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ខែមីនាឆ្នាំ២០២៤នេះ ។កិច្ចប្រជុំបច្ចេកទេសលើកទី៣៨ បានដឹកនាំដោយលោក IChitomo Taninai ជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និងលោកPiere Vincent ទីប្រឹក្សាទទួលបន្ទុកផ្នែកវប្បធម៌របស់ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្រោមអធិបតីភាព លោកជំទាវ បណ្ឌិតសភាចារ្យ…