រថយន្តដឹកទ្វារ ពាក់កណ្ដាលសម្រាច់បង្កប់ឈើឆៅ ដឹកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកអន្លង់វែង បានបែកកង់មុខ រ៉េចង្កូតធ្លាក់ផ្លូវ បង្ករឲ្យមនុស្សស្លាប់១នាក់និងរបួសធ្ងន់២នាក់

ឧត្តរមានជ័យ៖ មហាជនសង្កេតឃើញថា រថយន្តនេះតែងតែធ្វើសកម្មភាព ដឹកគ្រឿងសង្ហារឹម ប្រភេទទ្វារ កណ្ដាលសម្រាច់មកពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ ឆ្ពោះទៅខេត្តសៀមរាបជាញឹញាប់ ហើយចេះបំបាំងកាយដើម្បីបំភ័ណ្ឌភ្នែកសម្ថកិច្ដទៀតផង។

ប្រភពពីសម្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១៨.៣០នាទីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៣  មានករណី គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងលើបណ្តោយផ្លូវជាតិលេខ ៦៧B  ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៩៣-៩៤ ( ចំណុចអូរក្រូច ) ស្ថិតក្នុងភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

បង្ករឡើងដោយ រថយន្តតូចបើកធ្លាក់ផ្លូវខ្លួនឯង ក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឲ្យមនុស្សស្លាប់ ០១ នាក់ ភេទ ប្រុស និងរងរបួសធ្ងន់ ០២ នាក់ ភេទ ប្រុស ។
រថយន្តម៉ាកTOYOTA SIENA ពណ៍ស សេរីឆ្នាំ ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ 2K – 2633 បើកបរដោយឈ្មោះ ឯក សំអូន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគមន៏ ខេត្តសៀមរាប មុខរបរ អ្នកបើករថយន្ត បានស្លាប់នៅនឹងកន្លែងកើតហេតុ ហើយបាន ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងអ្នករួមដំណើរ ០២ នាក់។
១. ឈ្មោះ ឡាយ សុជា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប រងរបួសធ្ងន់ បានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ។
២. ឈ្មោះ សាលី ភេទប្រុស អាយុប្រហែល ៤២ឆ្នាំ រស់នៅខេត្តសៀមរាប មុខរបរ កម្មករ រងរបួសធ្ងន់ បាន ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពី រថយន្តបែកកង់មុខខាងស្តាំ ហើយរ៉េចង្កូតធ្លាក់ប្រឡាយ ។
 បច្ចុប្បន្នវត្ថុតាងរថយន្ត ឈើទ្វារ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ អ្នករងរបួសត្រូវបានយកទៅព្យាបាលរបួសនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប សាកសពឈ្មោះ ឯក សំអូន ជាតៃកុងរថយន្ត ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *