ផ្លូវលេខ៥០សេ ពីឃុំច្រណូក ស្រុកកំពង់លែងទៅកាន់ក្រុងស្ទឹងសែនខេត្តកំពង់ធំប្រវែងប្រមាណ៣០គីឡូម៉ែត្រត្រូវ បានកសាងផុតពីទឹកទន្លេ ដែលអាចធ្វើចរាចរណ៍ទៅមកបានមិនលិចទឹកទន្លេក្នុងខែវស្សាដូចមុនទៀតទេ

ទេពកង្រីខេត្តកំពង់ឆ្នាំង៖ សមិទ្ធិផលថ្មីស្រឡាងមួយទៀតដែលប្រជាពលរដ្ឋអ្នកស្រុកកំពង់លែងអបអរសាទរនោះគឺផ្លូវជាតិលេខ៥០C ពីឃុំច្រណូក ស្រុកកំពង់លែងឆ្ពោះ ទៅកាន់ក្រុងស្ទឹងសែន ខេត្ត កំពង់ធំដែលមានប្រវែង ប្រមាណ ៣០ គីឡូម៉ែត្រក្នុងពេលនេះ អាចធ្វើចរាចរណ៍ទៅមកបានទាំងរដូវវស្សា និងរដូវប្រាំងផងដែរគ្រាដែលផ្លូវមួយខ្សែនេះលែងលិចទឹកទន្លេក្នុងរដូវវស្សាដូចឆ្នាំមុនៗទៀតហើយ ដោយសារតែក្រុមហ៊ុន ឯកជនមួយរបស់លោកឧកញ៉ាទ្រីភាពអ្នកទទួលសិទ្ធិកសាងកំពង់ផែភ័ស្តុភារកម្មពហុបំណងភ្នំទេពី បានជួយកសាងផ្លូវចាក់ដីឲ្យខ្ពស់ផុតទឹកទន្លេឡើង នេះបើយោងតា មការឲ្យដឹងពីរដ្ឋបាលស្រុកកំពង់លែង។

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងនៅរសៀលថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៣ នេះបានឱ្យដឹងថា  ផ្លូវលេខ ៥០សេ មានប្រវែង ៥៥ គីឡូម៉ែត្រគិតពី សាលាស្រុកកំពង់លែង ទៅកាន់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយឡែកផ្លូវមួយខ្សែនេះគិតពីចំណុចភ្នំកង្កែប ឃុំច្រ ណូក ស្រុកកំពង់លែង ទៅដល់ក្រុងស្ទឹង សែន ខេត្តកំពង់ធំជាផ្លូវគ្រោះក្រហមដែលមានប្រវែងប្រមាណជា៣០ គីឡូម៉ែត្រ ដែលជារៀងរាល់ឆ្នាំនៅខែវស្សាកំណាត់ផ្លូវមួយនេះត្រូវទឹកទន្លេលិចដោយមិនអាចធ្វើចរាចរណ៍បានឡើយ។

លោកអភិបាលស្រុកកំពង់លែងបានប ញ្ជាក់ថា ជាង១ខែចុងក្រោយនេះដោយ មានការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំណាត់ផ្លូវគ្រោះក្រហមប្រវែងប្រមានជា៣០ គីឡូម៉ែត្រនេះ ដែលមានទទឹងបាតក្រោមប្រវែង ៣០ ម៉ែត្រ ទទឹងបាតលើ ១៥ ម៉ែត្រ និងមានកម្ពស់ចាប់ពី១ ម៉ែត្រទៅដល់ ២ទៅ៣ម៉ែត្រ ដែលក្រសួងសាធារណៈការបានអនុញ្ញាតឲ្យក្រុមហ៊ុន លោកឧកញ៉ា ទ្រីភាព (អ្នកកសាងកំពង់ផែភ័ស្តុភារកម្មពហុបំណងភ្នំទេពីក្នុងស្រុកកំពង់លែង) ជាអ្នកជួយក សាងកំណាត់ផ្លូវខាងលើនេះដោយចាក់ដីសឲ្យខ្ពស់ផុតទឹកទន្លេឡើងក្នុងរដូវវស្សា ដូច្នេះហើយទើបនៅរដូវវស្សាឆ្នាំ២០២៣ កំណាត់ផ្លូវគ្រោះក្រហមនេះអាចធ្វើចរាចរណ៍ទៅមកបានមិនខ្លាចលិចទឹកទន្លេដូចពេលមុនទៀតឡើយ។

ដោយឡែកនៅរដូវប្រាំងឆ្នាំ២០២៣ និង ២០២៤ ខាងមុខនេះ កំណាត់ផ្លូវខាងលើនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសាធារណការ បានប្រកាសថានិងកសាងជាផ្លូវកៅស៊ូ ជាមួយនឹងការកសាងស្ពានថ្មមានប្រវែងជាង៣០០០ ម៉ែត្រ ដែលជាស្ពានវែងជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជាកសាងឆ្លងកាត់ទន្លេ៣ ក្នុងក្រុងកំពង់ឆ្នាំង និងស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំងដោយបានតភ្ជាប់ជាមួយផ្លូវលេខ៥០សេ នេះទៅកាន់ខេត្តកំពង់ធំ។

បើតាមគម្រោងផែនការដែលក្រសួងសា ធារណការធ្លាប់ប្រកាសឲ្យប្រជាពលរដ្ឋយើងបានដឹងកន្លងមកថា ការកសាងស្ពានដ៏វែងខាងលើនេះ និងផ្លូវលេខ៥០ សេ  ដោយត្រូវចាប់ផ្ដើមកសាងនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះហើយ ដោយប្រើប្រាស់រយៈពេលកសាងប្រមាណ៥ឆ្នាំ ដែលត្រូវចំណា យថវិកាសរុបប្រមាណ ២៥០ លានដុល្លារ ជាថវិការបស់មិត្តចិន។

គម្រោងផែនការខាងលើនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រជាពល រដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងក៏ដូចជានៅក្នុងទូទាំងប្រទេស មានការសាទរសប្បាយ រីករាយយ៉ាងក្រៃលែង ដោយសង្ឃឹមថាប្រមុខរាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ពិតជាអនុវត្តគម្រោងផែនការខាងលើនេះប្រកបដោយជោគជ័យ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *