ប្រធានមន្ទីរសង្គមកិច្ចអតីយុទ្ធជននិងយុវនិតិសម្បទា ខេត្តកំពង់ឆ្នាំងបាននាំយកអំណោយ សប្បុរសធម៍មូលនិធិជនពិការចែកជូនជនពិការ២ គ្រួសារគ្រួសារនៅឃុំជ្រៃបាក់

កំពង់ឆ្នាំង៖ លោក ឈាងចានិធី ប្រធានមន្ទីរ សង្គមកិច្ចអតីតយុទ្ធជននិង និតសម្បទា ខេត្តកំពង់ឆ្នាំងនិងសហការីបាននាំយកអំណោយសប្បុរសធម៍មូលនិធិជនពីការចែកជូនជនមានពិការភាព២គ្រួសារដែលជួបការលំបាក់នៅតាមសហគមន៍ឃុំជ្រៃបាក់ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

លោក ឈាង ចាន់ធី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួសុខទុក្ខពីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសប្បទាពិសេសឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួមនិងក្រុមការងារ ដែលតែងតែបានយកចិត្តទុក្ខដាក់លើបងប្អូនជនពិការទាំងអស់បើទោះជានៅទីណាក៍ដោយហើយលោកផ្តាំទៅបងប្អូនទាំងអស់កុំអស់សង្ឃឹមក្នុងជីវិតអោយសោះ ។

លោក ឈាងចាន់ធី រួមនិងសហការរីបាននាំយកអំណោយរបស់អនុសាខាស្រុក ជលគីរីរួមមានអង្ក៣០គីឡូក្រាម ទឹកក្រូច១កេស ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ទឹកសុទ្ធ១កេស រួមនិងថវិកា១០ម៉ឺនរៀល ថវិកាសមាគមន៍នារី១០ម៉ឺនរៀលនិងថវិកា របស់អនុប្រធានគណ:បក្សស្រុក ៣០០០០០ រៀល។

លោកប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទាខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថាអំណោយទាំងអស់ដែលបាននាំយកមកចែកជូនបងប្អូនពិការភាពនៅពេលនេះត្បិតតែមានតិចតួចក៍ពិតមែនតែសប្បុរសធម៍មូលនិធិជនពិការបាននាំយកមកប្រគល់ជូននៅពេលនេះដោយក្នុងម្នាក់ៗរួមមានអង្ក២៥គីឡូក្រាម សារ៉ុង១ ត្រីខ២យួរ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១កញ្ចប់ រួមនិងថវិការ១០ម៉ឺនរៀលផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *