តាកែវ៖ អាជ្ញាធរខេត្តតាកែវជំរុញដល់មន្ទីរអភិវឌ្ឍន៍ខេត្តតាកែវសហការជាមួយ និងអង្គការដៃគូរ ជំរុញលើការរក្សាអនាម័យ លុបបំបាត់ការបន្ទោបង់ ពាសវាលពាសកាល នៅលើស្រុកគោលដៅចំនួន៣បន្ថែមទៀត រួមមានស្រុកបូរីជលសារ ស្រុកកោះអណ្ដែត និងស្រុកអង្គរបូរី ស្របពេលដែលស្រុកសំរោងទើបតែប្រកាសអបអរសាទរ ជាស្រុកទី១ នៃខេត្តតាកែវបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មុនគេក្នុងចំណោមស្រុកក្រុងទាំង១០ ។ ការលើកឡើងបែបនេះ គឺក្នុងពេលដែលលោក ទុយ សុភ័ក្រ អភិបាលរងខេត្តតាកែវ បានអញ្ញើញជាអធិបតីក្នុងពិធីអបអរសាទរស្រុកសំរោង ជាស្រុកទី១ នៃខេត្តតាកែវ ដែលបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាលបាន១០០% នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។ លោក ទុយ សុភ័ក្រ បានបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយនិងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចូលរួមសហការណ៍ជាមួយអង្គការដៃគូរ អនុវត្តសកម្មភាពការងារទឹកស្អាត និងលើកកម្ពស់អនាម័យជនបទបានកាន់តែប្រសើរឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែងមកដល់ពេលនេះក្នុងឆ្នាំ២០២៣ មានស្រុកសំរោងមួយហើយ ខណៈក្នុងឆ្នាំ២០២៤ និងមានស្រុកនិងក្រុងចំនួន ៣បន្ថែមទៀត រួមមានក្រុងដូនកែវ ស្រុកត្រាំកក់ និងស្រុកព្រៃកប្បាស និងត្រូវប្រកាសជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ដូចស្រុកសំរោងដែរ ដូច្នេះក្នុងនាមអាជ្ញាធរខេត្ត សូមជុំរុញអោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការដៃគូរបន្តរលើកិច្ចការងារជាបន្តរទៀត ដើម្បីអោយខេត្តតាកែវរបស់យើងជាខេត្តមួយ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាលកាល ដូចខេត្តផ្សេងៗដែរ ។ ជាមួយគ្នានេះដែរលោកវេជ្ជៈបណ្ឌិត លន់ សាយតេង បានលើកឡើងថា ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកសំរោងនេះ វាពិតជាធ្វើអោយមានផលចំនេញច្រើនដល់បងប្អូនប្រជាពលដ្ឋ និងសង្គមជាតិ ខណៈដែលមនុស្សគ្រប់រូបមានអនាម័យល្អ មានសុខភាពល្អ ធ្វើអោយមនុស្សគ្រប់រូបមានកំលាំងនិងសុខភាពល្អក្នុងការប្រកបរបររកស៊ី ឬធ្វើការងារផ្សេងៗដើម្បីរកចំនូល ហើយលោកប្ដេជ្ញាថា នៅក្នុងឆ្នាំ២០២៤ ខាងមុខ នៅក្នុងខេត្តតាកែវ យើងនឹងប្រកាសអបអរសាទរស្រុកផ្សេងៗនៅក្នុងខេត្ត ដូចជាស្រុកសំរោងនេះដែរ គឺត្រូវបានប្រកាសការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ។
Related Posts
លេខាធិការដ្ឋាននៃក្រុមសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានដឹកនាំកម្លាំងចូលរួមដង្ហែគណបក្សបិទយុទ្ធនាការឃោសនាបោះឆ្នោត
ខេត្តកំពង់ឆ្នាំង÷ លេខាធិការដ្ឋានក្រុមសក ម្មជននៃក្រុមការងារយុវជនគណបក្សប្រ ជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ២១ខែកក្កដាឆ្នាំ២០២៣ បានដឹកនាំសមា ជិកសមាជិកាចូលរួមដង្ហែរបិតយុទ្ធនាការបោះឆ្នោត ដោយមានសមាជិកសមាជិកាចូលរួមប្រមាណជា១០០ នាក់ មានរថយន្ត ១២ គ្រឿង ក្នុងនោះក៏មានសមាជិកសមាជិកាមកពីគណ:បក្សផ្សេងទៀតនៅក្នុងស្រុ កទឹកផុស សុំបានមកចូលរួមរសគណ:បក្សប្រជាជនកម្ពុជានិងចូលរួមដង្ហែគណបក្សនៅក្នុងពិធីបិទយុទ្ធនាការនៅថ្ងៃនេះផងដែរ។ លោក ឈៀង ថារិទ្ធ ប្រធានលេខាធិការដ្ឋានយុវជនគណ:បក្សប្រជាជនកម្ពុជាបានថ្លែងថា…
របាំងសាច់អួនរាំងភ្ជិតពោះព្រែកអោម៉ាល់៣កន្លែងត្រូវបានកម្លាំងផ្នែកកំពង់ប្រាសាទបន្តចុះធ្វើការរុះរើបំផ្លាញចោលនៅនឹងកន្កែង
ទេពកង្រីខេត្តកំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទសហការជាមួយសង្កាត់ជលផលកំពង់ត្រឡាចបានបន្តចុះធ្វើការរុះរើនិងបំផ្លាញចោលបាំងសាច់អួនរាំងភ្ជិតពោះព្រែកអោម៉ាល់ចំនួន៣កន្លែងនៅចំណុចព្រែកអោម៉ាល់ស្ថិតក្នុងភូមិអោម៉ាល់ឃុំអំពិលទឹកស្រុកកំពង់ត្រឡាចនៅរដូវទឹកទន្លេកំពង់ឡើងនិងរដូវត្រីពងកូន ថ្ងៃទី៣សីហា២០២៣នេះ។ លោកខៀវ សុផានរិទ្ធ នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានអោយដឹងថាកម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រសាទ សង្កាត់ជលផលកំពង់ត្រឡាចបានបន្តចុះសហការជាមួយសង្កាត់ជលផលកំពង់ត្រឡាច៨នាក់មធ្យោបាយធ្វើសកម្មភាពការណូតបាឡាស្មាច់២គ្រឿងនៅចំណុចខាងលើ ។ លោក ខៀវ សុផានរិទ្ធ បានអោយដឹងថាការចុះបង្ក្រាបខាងលើនេះបានធ្វើការរុះរើនិងបំផ្លាញចោលរបាំងសាច់អួនរាំងផ្ជិតពោះព្រែក៣កន្លែងប្រវែង៤៥ម៉ែត្របង្គោល៣០ដើមលប៦គ្រឿង ។ ហើយនៅថ្ងៃទី២សីហា២០២៣សមត្ថកិច្ចជលផលស្រុកជលគីរីបានធ្វើការរុះរើនិងបំផ្លាញចោលរបាំងស្បៃមុងនៅចុងព្រែកប្រចាន់ក្នុងភូមិកោះធំបានបំផ្លញចោលចុះនួន១០កន្លែងប្រវែង៣០០ម៉ែត្រលបលូស្បៃមុង១០មាត់បង្គល១២០ដើមនិងបានចាកលែងត្រីល្អិតៗទៅក្នុងទន្លេវិញផងដែរ ។តែទួសជាយ៉ាងណានៅក្នុងការបង្ក្រាបបទល្មើសនេសាទក្នុងរដូវទឹកទន្លេឡើងនេះម្តងៗត្រូវគេមើលឃើញថាមិនដែលឃាត់ខ្លួនជមល្មើសបានឡើងក្រុមជនល្មើសហាក់ដឹងខ្លួនមុនហើយបានគេច ខ្លួនបាត់រហូត ។ លោកនាយផ្នែករដ្ឋបាលកំពង់ប្រាសាទបានធ្វើការអំពាវនាវម្តងហើយម្តងទៀតដល់បងប្អូនប្រជានេសាទទាំងអស់កុំធ្វើការនេសាទដោយឧបករណ៍ណាដែលច្បាប់ជលផលហាមឃាត់និងកុំធ្វើការនេសាទនៅក្នុងរដូវទឹកឡើងត្រីពងកូនពិសេសកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រត្រីនិងថនិកសត្វពងកូននិងរក្សានីរន្តរភាពពូជត្រីសម្រាប់កូនចៅជំនាន់ក្រោយ ៕
ការជួសជុលនិងពង្រឹងខឿនរួតបាកាណនៅផ្នែកអាគ្នេយ៍នៃប្រាសាទអង្គរវត្ត តាមបែបបុរាណដោយប្រើកម្លាំងមនុស្ស
ក្រុមការងារជួសជុលរបស់អាជ្ញាធរជាតិអប្សរា កំពុងរៀបចំរន្ទា ដើម្បីរើដុំថ្មធំៗដែលមានសភាពហែកចេញពីគ្នា ហើយរៀបចំឱ្យមានសភាពកិបគ្នាដូចដើមឡើងវិញ ព្រមទាំងសម្អាតកម្ទេចដុំថ្មតូចៗ ធូលីដីចេញផង នៅខឿនរួតបាកាណនាផ្នែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ដែលកំពុងរងការខូចខាតជាច្រើនសតវត្សរ៍មកហើយ។ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាលោក ឃាម មុនី មានប្រសាសន៍ថា ជារៀងរាល់ថ្ងៃក្រុមអ្នកជួសជុលបានប្រើកម្លាំងមនុស្សសុទ្ធសាធ ដើម្បីរើ អូសទាញឬលើកដុំថ្មធំៗចេញពីកន្លែងដើម ដែលមានសភាពហែករំកិលចេញពីគ្នាពី១ទៅ២៧សង់ទីម៉ែត្រ យកទៅដាក់នៅកន្លែងមានសុវត្ថិភាព…