តាកែវ៖ ក្រោយទទួលបទបញ្ជា ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
វេលាម៉ោង ១១,២០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយ វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងខេត្ត បានចុះបង្រ្កាបជាក់ស្ដែង នៅចំណុចភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន ០៤នាក់៖
១/ ឈ្មោះ ង៉ែត វុធ(ហៅទោង ) ភេទប្រុសអាយុ៣២ឆ្នាំ (ជួញដូរ និងប្រើប្រាស់ ជាម្ចាស់ថ្នាំញៀន) រស់នៅភូមិព្រៃមាន ឃុំពពេលស្រុកត្រាំកក់ ខេត្តតាកែវ ។
២/ ឈ្មោះ សន វណ្ណី ភេទប្រុសអាយុ៣១ ឆ្នាំ (ប្រើប្រាស់) រស់នៅភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។
៣/ឈ្មោះ យ៉េង កក្កដា ភេទប្រុស១៩ឆ្នាំ (ប្រើប្រាស់) រស់នៅភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ខេត្តតាកែវ ។
៤/ឈ្មោះចាន់ តូនី ភេទប្រុសអាយុ១៨ឆ្នាំ (ប្រើប្រាស់) រស់នៅភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
ដកហូតវត្ថុតាងរួមមាន
១- ម្សៅក្រាមពណ៌សថ្លាចំនួន ០៦ កញ្ចប់(ធំ ០៣) ទម្ងន់ : ៤៤,៩១ក្រាម (ទាំងសំបកថង់)
២- ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១
៣- ទូរសព្ទ័ចំនួន០៤គ្រឿង
៤- ម៉ូតូចំនួន ០២ គ្រឿង
៥- ដាវដែកចំនួន ០១ដើម
៦- សម្ភារៈវេចខ្ចប់និងសេពថ្នាំញៀនមួយចំនួន ។
ក្រោយទទួលចម្លើយពីជនសង្ស័យឈ្មោះ ង៉ែត វុធ ជាម្ចាស់ថ្នាំញៀន បានសារភាព និងសហការជាមួយសមត្ថកិច្ចយើង បានឈានដល់ឃាត់ខ្លួនឈ្មោះ គា ជាមេខ្លោងរបស់ខ្លួន ស្ថិតក្នុងភូមិណងស្រាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ នៅវេលាម៉ោង ១២.០៥ នាទីថ្ងៃទី១២ ខែកញ្ញា ២០២៣ និងដោយមានការសម្របសម្រួលនីតិវិធី ឯកឧត្តម ឯកឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បន្តធ្វើការត្រួតពិនិត្យលំនៅដ្ឋាន ជាក់ស្ដែងឃាត់ខ្លួន ជនសង្ស័យចំនួន០៣ នាក់ទៀត
១/ ឈ្មោះយ៉ុង គង្គា ភេទប្រុសអាយុ ៣០ ឆ្នាំ (ប្រើប្រាស់) រស់ភូមិតាកឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
២/ឈ្មោះណុប វ៉ាន់ថា ភេទប្រុសអាយុ ៣០ ឆ្នាំ (ប្រើប្រាស់) រស់នៅភូមិត្បែងទទឹងឃុំតាភេមស្រុកត្រាំកក់ខេត្តតាកែវ។
៣/ឈ្មោះ ដួង សំណាង ភេទប្រុសអាយុ ៣៤ ឆ្នាំ (ប្រើប្រាស់) រស់នៅភូមិព្រៃធាតុឃុំលាបូស្រុកត្រាំកក់ខេត្តតាកែវ។
ដករហូតវត្ថុតាងរួមមាន
១- ម្សៅក្រាមពណ៌សថ្លា០១កញ្ចប់តូចទម្ងន់: ០,៦៧ក្រាម (ទាំងសំបកថង់)
២- ទូរស័ព្ទ ០៣ គ្រឿងផ្លាកលេខ ម៉ូតូចំនួន ០១ សន្លឹក តាកែវ 1N 73 90, ស្លាកលេខឡានចំនួន០២សន្លឹក , ភ្នំពេញ2BD 1048 , ភ្នំពេញ 2F2534
៣- កាមេរ៉ាសុវត្ថិភាពចំនួន ០១ – សម្ភារៈសេពថ្នាំញៀននិងសម្ភារៈវេចខ្ចប់មួយចំនួន ។
បច្ចុប្បន្ន៖ ជនសង្ស័យរួម វត្ថុតាង រក្សាទុក និងឃាត់ខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕