ស្រុកកំពង់លែងទឹកដីភ្នំនាងកង្រីកុំពង់ប្រែមុខមាត់ថ្មីមានការកសាងសួនច្បារនិងច្រាំង ទន្លេមុខអធិការនគរបាលស្រុកទំហំ៥០ម៉ែ ត្រទទឹង៧ម៉ែត្ររួចរាល់ និងកសាងផ្លូវបេតុងប្រ វែង២៥០០ម៉ែត្រទៅកាន់កំពង់ផែពហុបំ ណងភ្នំទេពីបាន៥០ភាគរយហើយ

កំពង់ឆ្នាំង៖ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការដឹកនាំរបស់ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅក្នុងឆ្នាំ២០២៣ នេះស្រុកកំពង់លែងបានកសាងសួនច្បារ និងច្រាំងទន្លេមុខអធិការនគរបាលស្រុកទំហំ ៥០ម៉ែត្រគុ ណ ៧ ម៉ែត្រ ក្នុងទឹកប្រាក់ ៤៨៨ លានរៀលបានរួចរាល់  និងសមិទ្ធិផលថ្មីមួយ ទៀតគឺកសាងផ្លូវបេតុង១ខ្សែ ពីភូមិត្រពាំងមាស ទៅកាន់ភ្នំទេពី កំពង់ផែពហុបំណងអន្តរជាតិបានរួចរាល់៥០ភាគរយ មានប្រវែង២៥០០ ម៉ែត្រ។

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំព ង់លែងបានអោយដឹងនៅល្ងាចថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៣នេះថា នៅមុខអធិការនគរបាលស្រុកកំពង់លែងក្នុងឆ្នាំ២០២៣ នេះរដ្ឋបាលស្រុកបានកសាងច្រាំងទន្លេ និ ងសួនច្បារ ជំហ៊ាន២ បានរួចរាល់៨០ភាគ រយហើយ ដែលត្រូវបញ្ចប់គម្រោងនៅបំ ណាច់ឆ្នាំ២០២៣នេះ ក្នុងតម្លៃ៤៨៨ លា នរៀលដែលជាថវិកាអភិវឌ្ឍន៍សាលាស្រុ ក។

ការកសាងច្រាំងទន្លេ និងសួនច្បារនេះដើម្បីលើកសោភ័ណភាពទីរួមស្រុកកំពង់លែង និងក៏ជាកន្លែងអង្គុយលេងលំហែកាយនិងជាកន្លែងហាត់ប្រាណរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងស្រុកផងដែរ។

លោកអភិបាលស្រុកកំពុងលែងបានប ញ្ជាក់ឲ្យដឹងគាថា អនុវត្តតាមផែនការរប ស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប ង្កើតឲ្យមានកំពង់ផែពហុបំណងអន្តរជាតិនៅឃុំកំពង់ហាវ ស្រុកកំពង់លែង ចំណុចភ្នំទេពី មកដល់ពេលនេះក្រុមហ៊ុនលោកឧកញ៉ា ទ្រីភាព ជាអ្នកកសាងកំពង់ផែអន្ត រជាតិពហុបំណងអន្តរជាតិ បានកសាងផ្លូវបេតុង១ខ្សែមានប្រវែង២៥០០ ម៉ែត្រចេ ញពីភូមិត្រពាំងមាស ទៅកាន់ទីតាំងកំព ង់ផែភ្នំទេពី ដែលមានទទឹងបាតក្រោម ៣៥ ម៉ែត្រ ខ្នងលើ ២៥ម៉ែត្រ។ និងគិតមកដល់ពេលនេះកសាងបានមួយជំហៀងហើយ មានទទឹង ១២,៥០ ម៉ែត្រ បណ្តោ យ ២៥០០ម៉ែត្រ កម្ពស់២ ម៉ែត្រចុះក្រោម គឺកសាងរួចរាល់ពីសប្តាហ៍ហើយ និងតាមការឲ្យដឹងពីក្រុមការងារបច្ចេកទេសកសាងផ្លូវបេតុងនេះ គឺ៣ខែក្រោយពេលផ្លូវបេតុងមួយជំហៀងនេះរឹងមាំ និងបន្តកសាងមួយចំហៀងទៀតឲ្យបានរួចរាល់។

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំ ពង់លែង តំណាងឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែងនិងខេត្តកំពង់ឆ្នាំង សូមថ្លែងអំណរគុណយ៉ាងជាជ្រៅដល់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីក្រ សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមរដ្ឋ មន្ត្រីក្រសួងសាធារណការ និងឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង  និងលោកឧកញ៉ា ទ្រីភាព ប្រធានក្រុមហ៊ុនកំពង់ផែពហុបំណងអន្តរជាតិ ដែលបានយក ចិត្តទុកដាក់គិតគូរអភិវឌ្ឍនូវសមិទ្ធិផលថ្មីៗជាប្រវត្តិសាស្ត្រខាងលើនេះ ដើម្បីលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់សុខសន្តិភាព។

ដោយឡែកនៅពេលកំពង់ផែពហុបំណងអន្តរជាតិខាងលើនេះកសាងរួចរាល់នោះប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែងរាប់ ពាន់នាក់ និងមានការងារធ្វើនៅក្នុងស្រុកដោយមិនលំបាកធ្វើចំណាកស្រុកចេញ ទៅរកការងារធ្វើនៅក្រៅខេត្តឬនៅប្រទេ សក្រៅនោះឡើយ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *