ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ដាក់ចេញអនុសាសន៍៧ចំណុចនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ឆ្នាំទី៥អាណត្តិទី៣

ពោធិ៍សាត់៖ កិច្ចប្រជុំសាមញ្ញលើកទី៣ ឆ្នាំទី៥អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសម្រាប់អនុវត្តក្នុងខែ បន្ទាប់ ដែលពិធីនេះបានការអញ្ជើញចូលរួមពីលោក ហៀម ឃួន អភិបាលនៃគណៈអភិបាលស្តីទីខេត្តនិងលោកលោកស្រីអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុងនិងមន្ត្រីចំណុះសាលាខេត្ត នៅថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត។

បន្ទាប់ពីលោកនាយក នាយករងសាលាខេត្តអានរបៀបវារៈ ពិនិត្យអនុមត័សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២ សេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហានិងពិនិត្យអនុម័តគម្រោងថវិកាខេត្តសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤និងរបាយការណ៍គណកម្មា ធិការនានារបស់ក្រុមប្រឹក្សាខេត្តនោះរួចមក ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងថា ការងាររបស់ក្រុមប្រឹក្សាអាណត្តិទី៣ឆ្នាំទី៥នេះត្រូវមានកិច្ចសហការជាមួយគណៈអភិបាលខេត្ត ក្នុងការចូលរួមអនុវត្តនូវតួនាទី ភារកិច្ចនិងដោះស្រាយនូវរាល់បញ្ហាប្រឈមនានាក៏ដូចតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធិភាព តម្លាភាពនិងភាពយុត្តិធម៌។

ដូចនេះក្នុងនាមប្រធានក្រុមប្រឹក្សាខេត្តសូមដាក់ចេញនូវអនុសាសន៍សំខាន់ៗ៧ចំណុចសម្រាប់អនុវត្តក្នុងខែបន្ទាប់រួមមាន ១-គ្រប់គណៈបញ្ជាការឯកភាពនិងអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់អនុវត្តគោលនយោ បាយ ភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច ២- បន្តធ្វើកំណែទម្រង់ពិនិត្យទៅលើប្រព័ន្ធច្បាប់ ដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាព ៣-បង្កាបង្រ្កាបបទល្មើសគ្រប់ប្រភេទ រួមទាំងបទល្មើសធនធានព្រៃឈើ និងជុលផល ៤- បន្តចុះជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីទទួលបាននូវសំណូមពរនិងបញ្ហាប្រឈមផ្សេងៗត្រូវដោះស្រាយ ៥- ធ្វើជាមន្ត្រីត្រូវតែបម្រើប្រជាពលរដ្ឋត្រូវគិតថាប្រាក់របស់មន្ត្រីទាំងអស់គឺបានមកពីប្រជាពលរដ្ឋ ៦-អាជ្ញាធរមូលដ្ឋានសហការជាមួយមន្ទីរអង្គភាពជំនាញក្នុងការជម្រុញការងារបង្កបង្កើនផលស្រូវរដូវវស្សា រដូវប្រាំង ចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពឱ្យកាន់តែប្រសើរឡើង ៧- ត្រូវបង្កើនភាពរឹងមាំតាមគោលការណ៍របស់ក្រសួងមហាផ្ទៃគឺការងារជាក្រុម និងឋានានុក្រមនិងរបបការងាររដ្ឋបាល។

លោក ហៀម ឃួន អភិបាលនៃគណៈអភិបាលស្តីទីខេត្ត បានថ្លែងថា ដើម្បីបន្តការដឹកនាំ គ្រប់គ្រងរដ្ឋបាលខេត្តឱ្យកាន់តែមានការអភិវឌ្ឍន៍លើគ្រប់វិស័យបន្ថែមទៀតនោះទាំងក្រុមប្រឹក្សានិងទាំងគណៈអភិបាលខេត្តត្រូវតែរួមគ្នាគិត រួមគ្នាដោះស្រាយនិងរួមគ្នាជម្រុញការអភិវឌ្ឍន៍ក្នុងន័យបម្រើផលប្រយោជន៍និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដោយស្មើភាព។

តាមរយៈនៃកិច្ចប្រជុំនេះ ក្នុងនាមគណៈអភិបាលខេត្តសូមទទួលយកអំពីចំណុចកង្វះខាតមួយចំនួនដែលក្រុមប្រឹក្សាបានលើកឡើងក្នុងន័យកែតម្រូវនិង ចូលរួមបំពេញបន្ថែម។

នៅក្នុងខណៈនោះលោកសូមឲ្យគ្រប់មន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង វត្តអារាម ដែលមានទូក«ង»សូមត្រៀបលក្ខណៈក្នុងការចុះឈ្មោះនិងចូលរួមប្រកួតក្នុងន័យអបអរសាទរពិធីបុណ្យអុំទូក ប​ណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុកនៅថ្ងៃទី៤-៥ខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខនេះទាំងនៅថ្នាក់ជាតិនិងទាំងថ្នាក់ខេត្តឱ្យប្រព្រឹត្តទៅដោយរលូននិងបង្កការសប្បាយរីក រាយដល់ប្រជាពលរដ្ឋក៏ដូចរួមចំណែកលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរជាកិត្យានុភាពជាតិនិងសក្តានុពលនៃខេត្តពោធិ៍សាត់៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *