កំពង់ឆ្នាំង៖ មានករណីក្រឡាប់លិចកាណូតបាឡាស្មាច់មួយគ្រឿងចេញពីក្នុងបឹងមកក្រៅបើកបរដោយខ្លួនឯង ហេតុការខាងលើនេះ បានកើតឡើងនៅចំណុចស្ពានឈើមួយកន្លែងស្ថិតក្នុងភូមិកណ្តាលសង្កាត់ផ្សារឆ្បាំងក្រុងនិងខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង៩និង១៥នាទីថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២៣។
វរះសេនីយ៍ត្រី ជីវចាន់លី នាយប៉ុស្តិ៍នគរបាល រដ្ឋបាលបានអោយដឹងថា ជនរងគ្រោះឈ្មោះ.ផនស្រីមុំ អាយុ៣៧ឆ្នាំមានទីលំនៅភូមិកំពង់អូសក្រោមឃុំកំពង់អូសស្រុកជលគីរីខេត្តកំពង់ឆ្នាំងបើកបរចេញពីក្នុងឃើញមានដឹកឥវ៉ាន់និងមានដឹកកូនស្រីតូចម្នាក់ដាក់នៅពីមុនមានឈ្មោះ ទុយសូឡា ភេទស្រីអាយុ៣ឆ្នាំបានបើកចេញពីក្នុងទំនប់បារាំងគោល បំណង ទៅភូមិកំពង់អូសក្រោមវិញ ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលនៅជិតៗកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ រដ្ឋបាលអោយដឹងថាជនរងគ្រោះបានបើកកាណូតមានដឹកឥវ៉ាន់ចេញពីទំនប់បារាំងមកដល់កន្លែងកើតហេតុម៉ាស៊ីនការណូតបានជាប់ហ្គាបណ្តាលអោយកាច់ចង្កូតកាណូតមិនទៅហើយវិលពេញទន្លេក្រោយមកបានក្រឡាប់លិចចូលក្នុងទន្លេបានអ្នកភូមិជួយមុជរាវរកខ្លះទៀតបានយកសំណាញ់បង់មួយស្របក់ធំទើបរកឃើញកាណូតបាននាំគ្នាអូសមកលើទើបឃើញក្មេងស្រីជាកូនម្ចាស់បាឡា ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យ បានដាច់ខ្យលស្លាប់បាត់ទៅហើយ។
ក្នុងករណីនេះផងដែរគេសង្កតឃើលោក ហ៊ឺងភព្វមិនា អភិបាលក្រុងកំពង់ឆ្នាំងបានចុះមកដល់បញ្ជាកម្លាំសមត្ថកិច្ចនិងបងប្អូនប្រជាពលរដ្ឋចុះមុជរាវរកអោយទាល់តែឃើញ។
ក្រោយពេលកើតហេតុរកឃើញកាណូតបាឡាស្មាច់ត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចរកឃើញនិងម៉ាស៊ីនរួមនិងឥវ៉ាន់មួយចំនួនមកវិញផងដែរ។សាកសពកុមារងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីផងដ៕