ឯកឧត្តម ប៉េង ពោធិ៍នា  ជួបសំណេះ សំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជាការនៃមន្ទីរសាធារណការណ៍និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អាណត្តិទី៧ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ នៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងពិធីជួបសំណេះសំណាលក៍មានការអញ្ជើញចូលរួមពីសំណាក់ លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ឆាយលា ភាប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ផងដែរ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានរាយការណ៍ជូនអំពីវឌ្ឍនភាពថ្មី នៃវិស័យសាធារណៈការ ទាំងការផ្តល់សេវាសាធារណៈ និង ការស្ថាបនា សាងសង់ និងការជួសជុល  នៅក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំងគឺបានអនុវត្តជាប្រចាំ ដោយធានាបាននូវប្រសិទ្ធិភាព និង គុណភាព ព្រមទាំងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋលើការផ្តល់សេវាសធារណៈផងដែរ ។
មានប្រសាសន៍នាឱកាសនោះលោកឈិន សេង ងួន អភិបាលរងខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា រាល់ការអនុវត្តលើកិច្ចការសាធារណការណ៍និងដឹកជញ្ជូន មន្ទីរ តែងតែសហការយ៉ាងជិតស្និតជាមួយអាជ្ញាធរខេត្តបានយ៉ាងល្អប្រសើរ និង តែងតែបំពេញនូវរាល់តម្រូវការរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានបានទាន់ពេលវេលាធានាបាននូវប្រសិទ្ធភាពខ្ពស់ ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា  រដ្ឋមន្រ្តី ក្រសួងសាធារណៈការនិដឹកជញ្ជូន បានសំដែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះលទ្ធផលនិងសកម្មភាពការងារ ដែលមន្ទីរបានអនុវត្តកន្លងមក ក្នុងគោលដៅធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។

ឯកឧត្តម រដ្ឋមន្រ្តីបានមានប្រសាសន៍បញ្ជាក់ថា នៅអាណត្តិទី៧របស់រាជដ្ឋាភិបាលនេះ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ដើម្បីធានាបាននូវប្រសិទ្ធិភាពការងារស្របតាមទិសដៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ហើយក្រសួងសាធារណការនិងដឹកជញ្ជូន កាន់តែសកម្មបន្ថែមទៀត ក្នុងការអនុវត្តអោយបានខ្ជាប់ខ្ជួន និង ម៉ឺងម៉ាត់បំផុត នៅលើកិច្ចការងារមួយនេះ ដើម្បីបម្រើដល់ប្រជាពលរដ្ឋ ។
ឯកឧត្តមបានផ្តាំផ្ញើដល់មន្រ្តីរាជការទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការអនុវត្តន៍ប្រកបដោយចីរភាព ដោយរក្សាបានភាពធន់ដោយពង្រឹងនូវគុណភាពនៃការសាងសង់ គ្រប់ប្រភេទនៃវិស័យសាធារណការណ៍នេះជាគោលដៅរបស់រាជរដ្ឋាភិបាល ដូចនេះមន្រ្តីរាជការទាំងអស់ ត្រូវពង្រឹងនូវសមត្ថភាព ចំណេះជំនាញ តាមបរិបទនៃការអភិវឌ្ឍន៍របស់សង្គម ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានបំពាក់មេដាយការងារជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជនៅមន្ទីរសាធារណការនិងដឹកជញ្ជូន និង ចែកជូននូវថវិកាក្នុងម្នាក់ចំនួន៥ម៉ឺនរៀល ព្រមទាំងសម្ភារសុវត្ថិភាពការដ្ឋានចំនួន១២មុខ និងកៅស៊ូត្រជាក់ចំនួន២០០បាវ ស្មើនឹង ៤តោន ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *