សិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីពន្ធលើចំណេញមូលធនដល់ ម្ចាស់អាជីវកម្ម ក្នុងខេត្តកំពង់ឆ្នាំង

តកំពង់ឆ្នាំង៖ សាខាពន្ធដាខេត្តកំពង់ឆ្នាំងបានរៀចំបើកសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីពន្ធលើចំណេញមូលធនដល់ម្ចាស់អាជីវកម្ម និង អាជ្ញាធរមូលដ្ឋានក្រុង និង ស្រុក ក្នុងខេត្តកំពង់ឆ្នាំងនៅសាខាពន្ធដារខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាព លោក សោម ខុន អនុប្រធានសាខាពន្ធដាខេត្ត ព្រមទាំងមន្រ្តីជំនាញនៃសាខាពន្ធដារខេត្ត អភិបាលរងក្រុង ស្រុកចូលរួម ផងដែរ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ។

មានប្រសាសន៍នាឱកាសនោះ លោក សោម ខុន បានបញ្ជាក់ថា: សិក្ខាសាលានេះធ្វើឡើងពិតជាមានសារៈសំខាន់ ក្នុងការផ្សព្វផ្សាយ ដល់អាជីវករ ម្ចាស់ក្រុមហ៊ុននានា កាន់តែបានយល់ច្បាស់ អំពីកាតព្វកិច្ចនៃការបង់ពន្ធ  «ពន្ធលើចំណេញមូលធន» ដែលនឹងគ្រោងដាក់ឱ្យអនុវត្តនាពេលខាងមុខនេះ ។

លោក អនុប្រធានសាខាពន្ធដារ បានបញ្ជាក់បន្តថាៈ ពន្ធលើចំណេញមូលធន ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធននេះដើម្បីធានាបានបាននូវសមធម៌ នៃការបង់ពន្ធដែលនីតិបុគ្គលបានអនុវត្ត ការបង់ពន្ធនេះ តាំងពីប្រព័ន្ធពន្ធដារកម្ពុជាចាប់អនុវត្តនូវរបបស័្វយប្រកាស និង ធានានូវការប្រកួតប្រជែងដោយស្មើភាព។

ជាពិសេស នឹង ធានានូវចីរភាព នៃកំណើនចំណូលពន្ធ ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩និង២០២៣  នឹង ពង្រឹងបាននូវស្ថិរភាពតម្លៃអចលនទ្រព្យ តាមរយៈការកាត់បន្ថយការលក់បំប៉ោងតម្លៃអចលនទ្រព្យ ហើយប្រជាពលរដ្ឋ និង វិនិយោគិនអាចទិញអចលនទ្រព្យ ក្នុងតម្លៃសមរម្យ។ក្នុងន័យនេះ អាចទាក់ទាញវិនិយោគិន
មកវិនិយោគបានកាន់តែច្រើន នាំឱ្យបង្កើតបាននូវការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋបានកាន់តែច្រើន ដែលនឹងបង្កើនបានជាផលរាលដាលវិជ្ជមាន នៅក្នុងប្រព័ន្ធសេដ្ឋកិច្ច។

លោក សោម សាខុនបានបញ្ជាក់បន្តទៀតថាៈ បន្ថែមលើនេះ រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធ លើចំណេញមូលធនចំពោះការលក់ ឬផ្ទេរដីកសិកម្មជាកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់របស់ប្រជាពលរដ្ឋ ដែលជាកសិករកំពុងបង្កបង្កើនផលពិតប្រាកដ និងមានអាសយដ្ឋានរស់នៅ ស្ថិតនៅក្នុងឃុំ/សង្កាត់ដែលដី  កសិកម្មនោះស្ថិតនៅ ។

ដូចនេះដើម្បីធានាបាននូវភាពច្បាស់លាស់ អំពីកាតព្វកិច្ចនៃការអនុវត្តពន្ធលើមូលធននៃប្រាក់ចំណេញ សូមសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់ ស្វែងយល់ រាល់ការធ្វើបទបង្ហាញសិក្ខាកាមទាំងអស់ ត្រូវតែសួរនូវរាល់ចម្ងល់ដើម្បីមានភាពច្បាស់លាស់ក្នុងពេលអនុវត្ត ពន្ធលើចំណេញមូលធន អោយមានប្រសិទ្ធភាព ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *