កំពង់ឆ្នាំង៖ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និង គោលការណ៍ណែនាំមួយចំនួន ពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព បានធ្វើឡើងក្រោមអធិបតីភាពលោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត និង លោក ស៊ិន ស៊ីដេត អគ្គនាយិករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ហៅកាត់(ក.ប.ប) ក្នុងនោះក៏មានការចូលរួមពីវាគ្មិន និងប្រតិភូរបស់អគ្គនាយកដ្ឋាន មន្ទីរអង្គភាពជុំវិញខេត្ត និង អ្នកពាក់ព័ន្ធផ្នែកផលិតនិងចែកចាយជាច្រើនផងដែរ នៅថ្ងៃទី១២ ខែកញ្ញ្ញា ឆ្នាំ២០២៣នៅសាលាខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោក ស្រ៊ន សំឬទ្ធី បានមានប្រសាសន៍ថា សិក្ខាសាលានៅនេះ នឹង ចូលរួមចំណែកផ្សព្វផ្សាយ លើកកម្ពស់ចំណេះដឹង បន្តពង្រឹងការចូលរួមអនុវត្ត និងគោរពច្បាប់របស់អ្នកពាក់ព័ន្ធទាំងអស់ រាប់បញ្ចូលទាំងស្ថាប័នអ្នកអនុវត្តច្បាប់ និងម្ចាស់អាជីវកម្ម-សិប្បកម្ម ឬផលិតករគ្រប់ប្រភេទ ផ្សព្វផ្សាយច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និង ផ្ដល់នូវគោលការណ៍ណែនាំសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការផលិតស្រាប្រកប ដោយសុវត្ថិភាព ដែលអ្នកផលិតគួរត្រូវយល់ដឹង និងណែនាំ និងលើកកម្ពស់ការយល់ដឹងរបស់បុគ្គលធ្វើធុរកិច្ច លើច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ពាក់ព័ន្ធនឹងការធ្វើធុរកិច្ច ក្នុងវិស័យ ផលិត និងចែកចាយស្រា និងក្នុងវិស័យផ្សេងៗទៀត ដោយមានការចូលរួមពី ស្ថាប័ន មានសមត្ថកិច្ច អ្នកប្រតិបត្តិច្បាប់ បុគ្គលធ្វើធុរកិច្ច និងភាគីពាក់ព័ន្ធនានាដើម្បីបង្កើន កិច្ចសហប្រតិបត្តិការរវាងគ្នា ក្នុងការធានាឱ្យមានការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ ។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ស៊ិន ស៊ីដេត អគ្គនាយករងនៃអគ្គនាយកដ្ឋាន(ក.ប.ប)បានបញ្ជាក់ថា សិក្ខាសាលាថ្ងៃនេះពិតជាមានសារ:សំខាន់ណាស់ និង ជាប្រយោជន៍ចំពោះបងប្អូនអាជីវករ និងអ្នកទទូលខុសត្រូវផ្ទាល់ការផលិតចែកចាយការលក់ និងស្ថាប័នពាក់ព័ន្ទមួយចំនួនផងដែរ ដើម្បីទទូលបានបទពិសោធន៍ ចំណេះដឹងថ្មីៗ បន្ថែមទៀតស្តីពីបទបញ្ញតិពាក់ព័ន្ធនានាអំពីច្បាប់សុវត្ថិភាពចំណីអាហារ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ត្រូវតែគោរពអោយបានមុឺងម៉ាត់ក្នុងការចូលរួមការពារផលប្រយោជន៍និងសុខភាពប្រើប្រាស់ លើកជម្រុញការធ្វើពាណិជ្ជកម្មប្រកបដោយសុច្ចរិតភាព និង ម្ចាស់អាជីវកម្មម្ហូបអាហារជៀសផុតពីបញ្ហាប្រឈមនិងទោសទណ្ឌ ក្រោមច្បាប់ស្តីពីបទបញ្ជាទាំងឡាយ និងច្បាប់សុវត្ថិភាពម្ហូបអាហារកិច្ចការពារអ្នកប្រើប្រាស់ ៕