គ្រួសារក្រីក្រកំពុងជួបការលំបាក និងពិការភាពរស់នៅ មានជីវភាពខ្វះខាត ចំនួន៤ គ្រួសារបានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជលគីរី

កំពង់ឆ្នាំង៖ លោក រ៉ន សោភ័ណ្ឌ អភិបាលរងស្រុកជលគីរីនិងជាតំណាងលោកដូវគឹមស៊ីន អភិបាលស្រុកជល់គីរីបាននាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជលគីរី ចែកជូនគ្រួសារក្រីក្រដែលជួបការការលំបាក់ខ្វះខាតជីវភាពរស់នៅប្រចាំថ្ងៃនិងមួយគ្រួសារទៀតដែលជាជនពិការភាពកំពង់ជួបការលំបាកគ្រាដែលពេលនេះជារដូវវស្សាហើយទឹកទន្លេក៍កំពង់មានការហក់ឡើង ។

លោក រ៉ន សោភ័ណ្ឌ បានពាំនាំនូវការសាកសួសុខទុក្ខពីឯកឧុត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនិងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង លោក ដូវគឹមស៊ីន អភិបាលស្រុកជលគីរីនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជលគីរីបានធ្វើការផ្ដាំផ្ញើដល់គ្រួសារក្រីក្រដែលជួបការខ្វះខាតទាំងបួនគ្រួសារនៅក្នុងភូមិកំពង់បាស្រូវ ឃុំជលសារស្រុកជលគីរីខេត្តកំពង់ឆ្នាំង។

លោក អភិបាលរងស្រុកជលគីរី រ៉នសោភ័ណ្ឌ បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងបួនគ្រួសារសូមបងប្អូនរស់នៅអោយមានអនាម័យល្អរស់នៅស្អាតហូបស្អាតផឹកស្អាតគេងនៅក្នុងមុងព្រោះរដូវនេះជារដូវវស្សាហើយក៏ជារដូវទឹកទន្លេកំពុងតែហក់ឡើងបើមិនរស់នៅស្អាតទេវាធ្វើអោយមុសខ្លាខាំបង្កជាជម្ងឺគ្រុនចាញ់និងគ្រុនឈាមនិងជម្ងឺផ្សេងៗកើតឡើងជាយថាហេតុធ្វើអោយមានបញ្ហាប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ។

លោក រ៉នសោភ័ណ្ឌ បានបញ្ជាក់ទៀតថាគ្រឿងសម្ភារៈដែលនាំយកមកចែកជូននៅពេលនេះត្បិតតែមានតិចតួចក៏ពិតមែនតែក៏បានជួយសំរាលការលំបាករបស់បងប្អូនបានមួយគ្រាផងដែរ។

នៅបញ្ចប់ពិធីបានផ្តលអំណោយដល់គ្រួសាជួបការខ្វះខាតទាំងបួនគ្រួសាដោយមួយគ្រួសាៗទទួលបានអង្ក៣០គីឡូ.មី១កេស.ទឹកត្រី១យួរ. ទឹកស៊ីអ៊ីវ១យួរ.ត្រីខមួយយួរ.រួមនិងចវិការមួយចំនួនផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *