សមត្ថកិច្ចជំនាញនៃស្នងការនគបាលខេត្តពោធិសាត់សហការជាមួយនគបាលក្រុងស្រាវជ្រាវបង្ក្រាបមុខសញ្ញាក្រុមក្មេងទំនើងមួយក្រុមបង្ករហឹង្សាកាប់ទៅលើជនរងគ្រោះបណ្តាកអោយដាច់ដៃគ្រោងនិងបញ្ពូនទៅតុលាការថ្ងៃនេះ

ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគបាលខេត្តពោធិសាត់សហការជាមួយនគបាលក្រុងពោធិសាត់ស្រាវជ្រាវបង្ក្រាបក្រុមក្មេងទំនើងមួយក្រុមបង្រកហឹង្សាកាប់ទៅលើជនរងគ្រោះបណ្តាកអោយដាច់ដៃខាងឆ្វេង សមត្ថកិច្ចគ្រោងនិងបញ្ពូនទៅតុលាការនៅថ្ងៃនេះ។

លោកឧត្តមសេនីយ៍ត្រី ម៉ូលីដា ស្នងការរងនៃផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានអោយដឹងនៅថ្ងៃ ទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ថាដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សថេង ស្នងការនគបាលខេត្តពោធិ៍សាត់ បានបញ្ជាអោយបើកការស្រាវជ្រាវបន្ទាន់ និងបានកំណត់មុខសញ្ញានិងឈានដល់ការឃាត់ខ្លួនជនសង្ស័យបង្ករហឹង្សា មួយក្រុមមានគ្នា៦នាក់បានកាប់ទៅលើជនរងគ្រោះបណ្តាលអោយដាច់ដៃខាឆ្វេងដែលបានកើតឡើងនៅចំណុចផ្លូវ៦០ម៉ែត្រស្ថិតក្នុងភូមិ ក្រាំងតាសែនសង្កាត់ព្រៃញីក្រុងនិងខេត្តពោធិសាត់ ។

លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានអោយដឹងថាជនសង្ស័យខាងលើមាន១ឈ្មោះ ឈនឆៃយ៉ា ភេទប្រុសអាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ។ទី២ឈ្មោះ រឹម ភារ: ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ។

ទី៣ឈ្មោះស្ងួន សុខរ៉ា ភេទប្រុសអាយុ១៨មុខរបរមិនពិតប្រាកដ។ ទី៤ឈ្មោះ ញ៉ សុជាតិ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ។

ទី៥ ឈ្មោះ ឌឹម សុផាន់ណាត ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរបជាសិស្ស ជាជនដៃដល់កាប់ទៅលើជនរងគ្រោះបណ្តាលអោយដាច់កដៃខាងឆ្វេង អ្នកទាំង៥នាក់រស់នៅភូមិឃុំជាមួយគ្នា ដោយឡែកអ្នកទី៦ឈ្មោះ ទុយ ម៉េង ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅក្នុងភូមិអូអាចដ៍កុក ឃុំអូសណ្តាន់ ស្រុកក្រគរខេត្តពោធិ៍សាត់មុខរបរមិនពិតប្រាកដ និងជាអ្នកបើកម៉ូតូដឹកជនដៃដល់ ។

នៅក្នុងកិច្ចប្រតិបត្តការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យខាលើនេះសមត្ថកិច្ចដកហូតបានកាំបិតផ្គាក់១ដើមម៉ូតូចំនួន៣គ្រឿងរួមនិងជនសង្ស័យ៦នាក់ធ្វើការសាសួននិងគ្រោងបញ្ជូនទៅសាលាតំបូងខេត្តនៅថ្ងៃនេះ។

សូមបញ្ជាក់ដែរថា ហេតុការណ៍ ខាងលើនេះបានកើតឡើងនៅទី២ ខែកញ្ញា ឆ្នាំ២០២៣ គ្រាដែលជនដៃដល់បានជិះម៉ូតូកាប់ទៅលើជនរងគ្រោះឈ្មោះ ឆេង ឈុន ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិពោធិ៍ឃុំអន្លុងវិលស្រុកកណ្តៀងខេត្ត ពោធិ៍សាត់ បច្ចុប្បន្ន ជនរងគ្រោះកំពង់ស្ថិតក្រោមការព្យាបាលពីក្រុមគ្រូពេទ្យខេត្ត៕ ដោយ ខ្លា ចាស់

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *