ពង់ឆ្នាំង៖ វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំងអាណត្តិទី៣ ក្រោមអធិបតីភាពលោក ឡុង សាងៀម ប្រធានក្រុមប្រឹក្សាក្រុង និងលោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង ព្រមទាំងមានការចូលរួម ក្រុមប្រឹក្សាក្រុង សង្កាត់ និង គណៈអភិបាលក្រុង ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុង អាជ្ញាធរមន្រ្តីជំនាញ នៃក្រុងកំពង់ឆ្នាំង ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។
លោក ហ៊ីង ភ័ព្វមិនា បានមានប្រសាសន៍ឱ្យដឹងថាៈ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងកំពង់
ឆ្នាំងធ្វើឡើង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលក្រុងទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និង ធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាប្រឈមអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលក្រុងយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ព្រមទាំងពង្រឹង ភូមិ ឃុំ សង្កាត់ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។
នៅក្នុងវេទិការនេះប្រជាពលរដ្ឋបានលើកឡើងអំពីបញ្ហានិងសំណូមពរមួយចំនួនដែលនៅក្នុងមូលដ្ឋានរបស់ខ្លួន បានជួបបញ្ហាដែលទាមទាអោយជ្ញាធរក្រុង មន្រ្តីជំនាញជួយសម្របសម្រួលនិងដោះស្រាយជូនពួកគាត់ ព្រោះនេះជាតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
ដូចជាការសាងសង់បំពានរំលោភលើដីចំណីផ្លូវ បញ្ហាប្រព័ន្ធលូរំដោះទឹក បញ្ហាអគ្គីសនី និង អនាម័យបរិស្ថាន និង ការស្នើពន្លឿនចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅចំណុចផ្ទះប្រាំជាន់ ។
ចំពោះបញ្ហា និង សំណូមពរទាំងនេះត្រូវបានរដ្ឋបាលក្រុងកំពង់ឆ្នាំងនិងមន្រ្តីជំនាញធ្វើការបំភ្លឺជូនប្រជាពលរដ្ឋស្រប
តាមនីតិវិធី ព្រមទាំងបញ្ជូនក្រុមការងារជំនាញ ចុះផ្ទាល់ដល់ទីតាំងដើម្បីពិនិត្យមើលជាក់ស្តែងនូវអ្វីដែលជាការលើកឡើងរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមដោះស្រាយតាមសភាពជាក់ស្តែង ។
លោក ឡុង សាងៀម បានសំដែងនូវការវាយតម្លៃខ្ពស់លទ្ធផលសកម្មភាពការងារ របស់មន្រ្តីអាជ្ញាធរមូលដ្ឋានអនុវត្តនាពេលកន្លងមកដែលបានអនុវត្តតាមតួនាទីភារកិច្ច ក្នុងការ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានល្អប្រសើរ ប្រកដោយប្រសិទ្ធភាពនិងគុណភាព ។
លោកប្រធានក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង បានធ្វើការផ្តាំផ្ញើរដល់ អាជ្ញាធរក្រុង ចៅសង្កាត់ មន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំយកចិត្តទុកដាក់បំពេញនូវតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និង សេវាសំណូមពរ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ត្រូវចូលរួមឱ្យកាន់តែសកម្មក្នុងការ អនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។
នៅក្នុងវេទិការនេះបានទទួលសំណួរផ្ទាល់មាត់ និង សំណួរដាក់តាមប្រអប់សំបុត្រ សរុបចំនួន១២ ផងដែរ។