សមត្ថកិច្ចចុះបង្ក្រាបទីតាំងលួចបើកលេងល្បែងសុីសងមាន់អនឡាញនិងបៀរយ៉ាងអណាធិបតេយ្យនៅស្រុកគូលែន

ព្រះវិហារ៖ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយជំនាញនគរបាលព្រហ្មទណ្ឌស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលគូលែនត្បូង ដឹកនាំដោយលោកវិរសេនីយ៍ឯក គង់ គា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រោមការសម្របសម្រួលរបស់លោកស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ។ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់មួយកន្លែង នៅផ្ទះឈ្មោះឆន ផាយ ភេទប្រុសអាយុ៤៦ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ កាលពី ល្ងាចថ្ងៃទី ៦ ខែកញ្ញាឆ្នាំ ២០២៣ វេលាម៉ោង ១៧:០៤4 នាទី។
លោកអនុសេនីយ៍ទោ គឹម សារៀន បានអោយថា ករណីនេះឃាត់មុខសញ្ញាចំនួន៣នាក់។

1/មួយឈ្មោះសុខ គន្ធី ភេទប្រុសអាយុ៣៧មុខរបរគ្រូបង្រៀនរស់នៅភូមិគូលែនជើងឃុំគូលែនជើងស្រុកគូលែនខេត្តព្រះវិហារ។
2/ពីរឈ្មោះអុិត សូ ភេទប្រុសអាយ៥០ឆ្នាំមុខរបរកសិករព្រោះនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែនខេត្តព្រះវិហារ។
3/ឈ្មោះធួន ធិញភេទប្រុសអាយុ៤៤ឆ្នាំមុខរបរកសិកររស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
វត្ថុតាងដកហូតរួមមានបៀរមួយហ៊ូ ម៉ូតូចំនួន ៥ គ្រឿង។

ប្រជាពលរដ្ឋត្រេកអរនិងសូមសសើរដល់សម្ថកិច្ចនិងព្រះអជ្ញារងខេត្តព្រះវិហារនិងសំណូមពរដល់សមត្ថកិច្ចនិងព្រះអជ្ញារងឲ្យបង្ក្រាបល្បែងសុីសងក្នុងស្រុកគូលែនដូចភ្លៀងរលឹម។

បច្ចុប្បន្នមុខសញ្ញានិងវត្ថុតាងខាងលើបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្តតាមនីតិវិធី៕ ដោយ សែមឡុំ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *