តកំពង់ឆ្នាំង៖ លោក លី ផល្លីនអភិបាលរង ស្រុកបរិបូរណ៍និងលោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូដោយមានការដាស់តឿនពីលោកចេង ចាន់ដូណា អភិបាលស្រុកបរិបូរណ៍ បានបញ្ជាអោយអភិបាលរង ដឹកនាំកម្កាំងក្រុមការងារ ចម្រុះ ដោយមានការចូលរួម ពីមន្ត្រីកងរាជអាវុធហត្ថស្នាក់ការB04. មន្ត្រីបរិស្ថាន. មន្ត្រីនគបាលប៉ុស្ដ៍រដ្ឋបាលឃុំឆ្នុកទ្រូ ក្រុមប្រឹក្សាឃុំ រួមទាំងកម្លាំងប្រជាការពារភូមិសរុបចំនួន១៥នាក់បានចុះរៀបចំសណ្ដាប់ធ្នាប់ ពិនិត្យមើលការលក់ដូរនៅលើដងផ្លូវសាធារណ:ទល់មុខនិងផ្សារសមុទ្រទឹកសាបស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងគ្រាដែលទឹកទន្លេឡើងលិចនៅផ្សារជើងកំពង់ឆ្នុកទ្រូហើយនាំគ្នាលើកមកស្នាក់បែបអនាធិបតេយ្យ។
ដើម្បីរៀបចំអោយមានសណ្តាប់ធ្នាប់ល្អរួមនិងសោភ័ណភាពនៅតាមបណ្ដោយដងផ្លូវសាធារណះដើម្បីជៀសដល់ការកកស្ទះចរាចរណ៍ បង្កអោយមានគ្រោះថ្នាក់ណាមួយដែលបង្កឡើងជាយថាហេតុ ។
ក្នុងឪកាសនោះលោកលី ផល្លីនអភិបាលរងស្រុកបរិបូរណ៍និងលោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូបានបញ្ជាក់ប្រាប់ថា អាជីវករត្រូវគោរពតាមការណែនាំរបស់អាជ្ញាធរ ព្រោះការលក់ដូរយកដីចិញ្ចើមផ្លូវធ្វើតូបលក់ដូរធ្វើឲ្យ កកស្ទះបង្កហានិភ័យផ្សេងៗកើតឡើងនៅតាមដងផ្លូវ ករណីនេះរដ្ឌបាលឃុំឆ្នុកទ្រូ នឹងកម្លាំងចំរុះអំពាវនាវដល់ក្រុមអាជីវករ បើមិនសហការទេ អាជ្ញាធរនឹងចាត់វិធានការក្ដៅមិនអនុគ្រោះឡើយ។
លោកលី ផល្លីននិងលោកសាំង គឹមស៊ន បានបញ្ជាក់ឲ្យដឹងទៀតថា នៅពេលខាងមុខនេះ ខាងសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងគម្រោងពង្រីកអភិវឌ្ឍន៍ផ្លូវនេះឲ្យបានធំទូលាយជាងមុនខាងអាជ្ញាធរស្នើសុំឲ្យអាជីវករទាំងអស់ មេត្តាយោគយល់និងធ្វើការបំលាស់ទីតូបលក់ដូររបស់ខ្លួនឱ្យឆ្ងាយជៀសវាងការរាំងស្ទះការអភិវឌ្ឍន៍ផ្លូវនិងម្ចាស់ផ្សារគ្រោងចាក់ដីពង្រីងផ្សារក្នុងរដូវប្រាំងខាងមុខ៕