មនុស្សម្នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងកាណូត២គ្រឿងបុកគ្នានៅលើផ្ទៃបឹងទន្លេសាប

ពោធិសាត់៖ កើតមានឧបទ្វៈហេតុគ្រោះថ្នាក់មួយលើកបណ្តាលអោយមនុស្សម្នាក់បានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងកាណូតធំៗ២គ្រឿងបុកគ្នានៅលើផ្ទៃបឹងទន្លេសាបបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង៨និង០០នាទីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍របស់លោក វរ:សេនីយ៍ឯក អ៊ុនស៊ី អធិការនគបាលស្រុកកណ្តៀងបានអោយដឹងនៅវេលាម៉ោង១និង៤៧នាទីថ្ងៃដដែលបានអោយដឹងថាករណីឧបទ្វហេតុខាងលើនេះបានកើតឡើងនៅលើផ្ទៃទឹកបឹងទន្លេសាបដែលស្ថិតក្នុងភូមិកោះក្អែក.ឃុំរាំងទិល.ស្រុកកណ្តៀងខេត្តពោធិ៍សាត់ ជនបង្កឈ្មោះ ង្វៀងយ៉ាំងតាំភេទប្រុសអាយុ១៦ឆ្នាំបើកការណូតស្មាចពណ័សលាយខៀវមានប្រវែង១០.៤ម៉ែត្របំពាក់ដោយម៉ាស៊ីនសាំយ៉ុងកម្កាំង៥សេះជនជាតិវៀតណាម ដោយឡែកជនរងគ្រោះឈ្មោះ ង្វៀងយ៉ងទិន ភេទប្រុសអាយុ៤៥ឆ្នាំជនជាតិវៀតណាមពួគគេទាំងពីនាក់ត្រូវជាសាច់ញ្ញាតិបងប្អូនរស់ នៅក្នុងភូមិ.ឃុំ.ស្រុកជាមួយគ្នាបើកបរកាណូតបាឡាស្មាច់សុះបកពណ័ខៀវប្រវែង៦.៩ម៉ែត្របំពាក់ម៉ាស៊ីនម៉ាក ហ៊ីណូតាកម្កាំង១៨សេះ បណ្តាលអោយរងរបួសធ្ងន់ត្រូវបានបងប្អូនសាច់ញ្ញាតិដឹកយកទៅសង្គ្រោះបន្ទាន់តែដោយស្ថានភាពរងរបួសធ្ងន់ធ្ងពេកបានស្លាប់នៅកណ្តាលផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ ។

ការសន្និដ្ឋានរបស់មន្ត្រីជំនាញនៃអធិការនគបាលស្រុកកណ្តៀងបានអោយដឹងទៀតថាករណីគ្រោះថ្នាក់ចរាចរណ៍រវៀងការណូតធន់ធំពីគ្រឿងបុកគ្នានេះបណ្តាលមកពីការបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ហើយក្នុងទិសដៅច្រាស់គ្នាទើបបណ្តាលអោយកើតមានករណីបែបនេះកើតឡើង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់លំនៅឋានជនរងគ្រោះដើម្បីធ្វើកំណត់ហេតុនិងបានប្រគល់សាកសពទៅក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមប្រពៃណី។ ពាក់ពន្ធនិងការណូតទាំង២គ្រឿងខាងលើសមត្ថកិច្ចនាំយកមករក្សារទុកនៅស្នាក់ការនគបាលប៉ុសន៍រដ្ឋបាលកោះក្អែកដើម្បីរងចាំធ្វើការដោះស្រាយតាមនិតិវិធី៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *