សមាសភាពសហគមន៍នេសាទត្រូវបានធ្វើការបោះឆោតជ្រើសរើសសាជាថ្មីនៅក្នុងឃុំពាមឆ្កោកស្រុកជលគីរីដែលកន្លងមកធ្លាប់មានរឿងអាស្រូវបទល្មើសនេសាទ

កំពង់ឆ្នាំង៖ ការបោះឆ្នោតជ្រើសរើសសមាសភាពសហគមន៍នេសាទថ្មីគ្រាដែល សហគមន៍នេសាទចាស់ធ្លាប់មានរឿងអាស្រូវទំនាស់ជាមួយប្រជាពលរដ្ឋនិងមានភាពមិនប្រក្រតីបទល្មើសនេសាទនៅក្នុងដែនគ្រប់គ្រងដោយអាណត្តិ សហគមន៍ចាស់ ការបោះឆ្នោតនេះបានធ្វើនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ឃុំពាមឆ្កោកស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

លោក ប្រាក់ លាងហួរ អនុប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទ ទទួលបន្ទុកសហគមន៍នេសាទ លោកនាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងរួមនិងអាជ្ញាធរ មូលដ្ឋានលោក មុតម៉េង អភិបាលរងស្រុកជលគីរី លោក វរសេនីយ៍ឯក ហ៊ឹម យ៉ុង អធិការនគបាលស្រុកជលគីរី លោកមេឃុំ និងប្រជាពលរដ្ឋ៣ភូមិចូលរួមសរុបជាង៥០០នាក់ ។

ប្រជាពលរដ្ឋបានអោយដឹងតាមរយៈទូរសព្ទ័នៅរសៀលនេះថា ប្រជាពលរដ្ឋបានស្នើរសុំទៅខាងលើដើម្បីធ្វើការរុះរើសហគមន៍ចាស់ដោយធ្វើការបោះឆ្នោតជ្រើសរើសសហគមន៍ថ្មីដើម្បីថែរក្សាតំបន់អភិរក្សការពារធន់ធានធម្មជាតិដែលមានស្រាប់អោយនៅគង់វង្សរឹងម៉ាំដើម្បីសម្រាប់កូនចៅជំនាន់ក្រោយគ្រាដែលសហគមន៍ចាស់មានរឿងអាស្រូវលើការគ្រប់គ្រងតំបន់អភិរក្សធ្វើអោយមានបក្សពួកខ្សែស្រឡាយបទល្មើសនេសាទ។

លោក ប្រាក់ លាងហួរ បានអោយដឹងនៅវេលាម៉ោង៤និង៥០នាទីរសៀលថ្ងៃទី៥កញ្ញា២០២៣នេះថាការបោះឆ្នោតដើម្បីជ្រើសរើសសហគមន៍ជាថ្មីនេះ ទី១គ្រាដែលសហគមន៍នេសាទចាស់ផុតអាណត្តិ ហើយទី២នៅក្នុងជួរគណៈកម្មាធិការសហគមន៍នេសាទនេះខ្លះសុំលាឈប់ហើយខ្លះទៀតឈឺនិងស្លាប់ក្នុងនោះ ទី៣គឺយើងត្រូវធ្វើការពង្រឹងសមត្ថភាពឡើងវិញលើផ្នែកវិន័យនិងលើគ្រប់គ្រង។

ក្រោយការបោះឆ្នោតជាប់សមាសភាពថ្មីនេះខាងមន្ទីរ និងមានគម្រោងបើកវគ្គបណ្តុះបណ្តាលដល់សមាជិក សហគមន៍ថ្មីអោយយល់ច្បាស់ពីនិតិវិគ្រប់គ្រងតំបន់អភិរក្សនិងប្រើប្រាស់កម្កាំងយាមកាមល្បាតការពារក្នុងភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួនអោយបានម៉ឹងម៉ាត់ ។

លោក បានអោយដឹងថារយៈពេលពេញមួយថ្ងៃមកនេះនៅក្នុងការបោះឆ្នោតជ្រើសរើសសមាសសភាពសហគមន៍ថ្មីមានបេក្ខជនឈរឈ្មោះចំនួន ២០ នាក់ តែជាលទ្ធផលជាប់ឈ្មោះបាន១៣នាក់មកពីភូមិក្បាលកន្លង់៦នាក់ភូមិអន្លង់មេត្រី៤នាក់និងភូមិពាមឆ្កោក៣នាក់ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *