ខឹងកូនយំមិនបាត់ទំលាក់កូនចោលបណ្តាលអោយបាក់ ក ស្លាប់ភ្លាមៗ

តាកែវ៖ ហេតុការណ៍ដែលនឹកស្មានមិនដល់មួយបានកើតឡើងបន្សល់ទុកការសោកស្ដាយ កូនត្រូវស្លាប់ ឪពុកត្រូវជាប់គុកដោយសារខ្វះការពិចារណា ដោយឪពុកខឹងកូនយំលួងមិនបាត់ទំលាក់កូនចុះពីដៃធ្លាក់លើដីបាក់ករស្លាប់ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ០៤ ខែកញ្ញាឆ្នាំ ២០២៣ វេលាម៉ោង១៥.១០ នាទីចំណុចភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីឃាតកម្មមួយបង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះសោម ហុកហេង ភេទប្រុសអាយុ 24 ឆ្នាំ រីឯប្រពន្ធឈ្មោះនាង ស្រស់អាយុ 20 ឆ្នាំទីលំនៅភូមិព្រៃស្បាតឃុំត្រពាំងធំខាងជើង បានទម្លាក់កូនរបស់ខ្លួនឈ្មោះហេង គឹមហៀងភេទប្រុសអាយុ 40 ថ្ងៃ ដែលកំពុងបីនៅហ្នឹងដៃទៅលើគ្រែបណ្ដាលឱ្យបាក់កស្លាប់ភ្លាមៗ ។
មូលហេតុដោយខឹងកូនយំពេកលួងមិនបាត់ នៅពេលដែលម្ដាយចេញទៅធ្វើការនៅរោងចក្រហើយទុកកូនអោយរូបខ្លួន(ប្ដី)ជាអ្នកមើល។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *