កិច្ចប្រជុំផ្សព្វផ្សាយគ្រប់ស្ថាប័នទទួលខុសត្រូវការឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជននៅភូមិអូរកាខុប ឃុំក្រាំងល្វា និងផ្សព្វផ្សាយការប្រារព្ធទិវាបុណ្យជាតិផ្សេងៗនៅពេលខាងមុខ

កំពង់ឆ្នាំង៖ ធកិច្ចប្រជុំផ្សព្វផ្សាយគ្រប់ស្ថាប័នទទួលខុសត្រូវការឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជននៅភូមិអូរកាខុប ឃុំក្រាំងល្វា និងផ្សព្វផ្សាយការប្រារព្ធទិវាបុណ្យជាតិផ្សេងៗនៅពេលខាងមុខក្រោមអធិបតីភាព លោក អម សុភា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត កំពង់ឆ្នាំង ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាល សាលាខេត្ត នាយកទីចាត់ការសាលាខេត្ត ប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង៨ចូលរួម នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំ សាលាខេត្តកំពង់ឆ្នាំង។

លោក អម សុភា បានជម្រុញដល់គ្រប់ស្ថាប័នដើម្បីរៀបចំពិធីបុណ្យជាតិផ្សេងៗនៅពេលខាងមុខសូមអោយគ្រប់ស្ថាប័នត្រូវប្រតិបត្តិអោយបានតាមតួនាទី និង ភារកិច្ចរបស់ខ្លួន ទើបដំណើរប្រព្រឹត្តទៅដោយរលូនទទួលបានលទ្ធផលល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវសហការជាមួយសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ធានាបានសន្តិសុខ សណ្តាប់ធ្នាប់ អោយបានល្អជូនប្រជាពលរដ្ឋ ក្នុងការប្រារព្ធពិធីបុណ្យជាតិផ្សេងៗនាពេលខាងមុខ ។

លោក បានជម្រុញអោយគ្រប់ស្ថាប័នដើម្បីដឹងគុណ និង គុណបំណាច់របស់គ្រួសារអតីតយុទ្ធជនត្រូវ ចងសម្ព័ន្ធ មេត្រីភាព ចុះសាកសួរសុខទុក្ខ និងក្តាប់នូវសំណូមពរចាំបាច់របស់ពួកគាត់ ដើម្បីរួមគ្នាដោះស្រាយ បង្កើតមុខរបរប្រចាំថ្ងៃជូនពួកគាត់ ធ្វើយ៉ាងណាបង្កើនកំរិតជីវភាពរបស់គាត់អោយកាន់តែមានជីវភាពធូរធាឡើង។

លោក អម សុភា ក៏បានផ្តាំផ្ញើដល់អង្គភាពពាក់ព័ន្ធជាពិសេសមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តត្រូវបណ្តុះបណ្តាលដល់អាជ្ញាធរមូលដ្ឋានស្របតាមនីតិវិធីច្បាប់បង្កើតអោយគ្រប់ឃុំសង្កាត់ក្នុងខេត្តមានសមាគមមនុស្សចាស់ស្របតាមចក្ខុវិស័យស្របនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺធានាថាមនុស្សវ័យចាស់ចូលរួមក្នុងសង្គមដោយមានសេរីភាព និង កិត្តិយសពេញលេញនៅក្នុងសកម្មភាពគ្រួសារ សហគមន៍ សេដ្ឋកិច្ច សង្គម សាសនា និង នយោបាយ ហើយធានាថាមនុស្សវ័យក្មេងទទួលបានចំណេះដឹងពីមនុស្សចាស់ ដែលអាចជួយពួកគាត់និងដឹកនាំជីវិតផ្ទាល់ខ្លួនប្រកបដោយផលិតភាព សុខភាពល្អ សកម្មភាពដោយកិត្តិយសនៅក្នុងវ័យចាស់ ស្របតាមគោលនយោបាយ
ជាតិឆ្នាំ២០១៧ដល់២០៣០ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *