កំពង់ឆ្នាំង៖ ឯកឧត្តម ឡុង ឈុនឡៃ សមាជិករដ្ឋសភា ជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង អាណត្តិទី៧ អតីតប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលនិងសាកសួរសុខទុក្ខ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និង លោកអភិបាលក្រុងស្រុក នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ឡុង ឈុនឡៃ សមាជិករដ្ឋសភា ជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្តទាំងអស់ ថ្នាក់ដឹកនាំមន្រ្តីរាជាកាអង្គភាពជុំវិញ និង អភិបាលក្រុងស្រុកដែលតែងតែបន្តកិច្ចសហការជានិច្ចជាមួយក្រុមប្រឹក្សាខេត្តនាពេលកន្លងមក ក្នុងពេលដែលឯកឧត្តម បានបំពេញតួនាទីជាប្រធានក្រុមប្រឹក្សាខេត្ត បានរួមគ្នាចូលរួមដោះស្រាយបញ្ហាប្រឈម នៅ តាមមូលដ្ឋានក្រុង ស្រុក ឃុំសង្កាត់ ក្នុងគោលបំណងតែមួយគត់ គឺបម្រើប្រជាពលរដ្ឋ និង ការអភិវឌ្ឍន៍របស់ខេត្ត ។
ឯកឧត្តមបានមានប្រសាសន៍បន្តថាៈ រាល់កត្តាសាមគ្គីគ្នានាពេលកន្លងមកនេះហើយ ដែលបានធ្វើអោយខេត្តកំពង់ឆ្នាំងរបស់យើងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ទាំងវប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ច ការរីកចម្រើនទាំងអស់នេះអាស្រ័យដោយ
មានការចូលរួមពីសំណាក់អង្គភាពជំនាញ និង ការចូលរួមកែលម្អពីសំណាក់ក្រុមប្រឹក្សាខេត្ត និង រដ្ឋបាលខេត្ត បានធ្វើឱ្យខេត្តមានការអភិវឌ្ឍន៍ ដោយសារកិច្ចការងារ សហការគ្នាក្នុងការបំពេញការងារ នាពេលកន្លងមកនេះបានធ្វើឱ្យឯកឧត្តម ទទួលសេចក្តីទុកចិត្ត ទទួលបាននូវភារកិច្ចថ្មី ជាសមាជិករដ្ឋសភា ជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង នីតិកាលទី៧នៃរដ្ឋសភា។
គួរបញ្ជាក់ថា ឯកឧត្តម ឡុង ឈុនឡៃ បានបំពេញការងាជាក្រុមប្រឹក្សាខេត្តរយៈ៣អាណត្តិ នៅអាណត្តិទី១ និង អាណត្តិទី២ ជាសមាជិកក្រុមប្រឹក្សាខេត្ត នៅអាណត្តិទី៣ ជាប្រធាន ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង។ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឯកឧត្តម ឡុង ឈុនឡៃ ទទួលបានសេចក្តីទុកចិត្តជាតំណាងរាស្រ្តពេញសិទ្ធិនីតិកាលទី៧ នៃរដ្ឋសភា។