រយៈពេលប៉ុន្មានថ្ងៃមកនេះភ្លៀងនៅតែបន្តធ្លាក់ ពេលល្ងាចធ្វើអោយទឹកទន្លេសាបមានការហក់ឡើងខ្ពស់

កំពង់ឆ្នាំង៖គិតត្រឹមថ្ងៃទី ៤ ខែ កញ្ញាឆ្នាំ២០២៣នេះ ភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នាស្ទើរាល់ល្ងាចដែលបានធ្វើអោយស្ថានភាពទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោមមានការកើនឡើងជាបន្តបន្ទាប់ ដែលធ្វើអោយទឹកទន្លឹសាបលិចកំណាត់ផ្លូវលំភូមិកណ្តាលដោតកន្លែងខ្លះដែលទាបៗធ្វើអោយពិបាក់ក្នុងការធ្វើដំណើ ។

លោក ដោក ប៊ុនថុន ប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងនៅថ្ងៃទី៤កញ្ញា២០២៣នេះថាដោយសារបាតុភូតធម្មជាតិបណ្តាលអោយភ្លៀងបានធ្លាក់ជាបន្តបន្ទាប់រាលពេលរសៀលពីមធ្យមមកខ្សោយធ្វើអោយភ្លៀងធ្លាក់រាយពាសពេញខេត្ត បើទោះជាយ៉ាងនេះក្តីក៍នៅមិនទាន់បង្កអោយលំនៅឋានបងប្អូនប្រជាពលរដ្ឋដីចំការនៅតាមខ្នងចំការផ្សេងៗក្នុងខេត្តរួមនិងមនុស្សឬសត្វពាហនៈមិនទាន់មានការខូចខាតនៅឡើយ ។

បើយោងតាមរបាយការណ៍របស់លោក ដោកប៊ុនថុន បានពីលោកប្រធានមន្ទីធន់ធានទឹកនិងឧុតនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងថាចំពោះសីតុណ្ហភាពថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២៣នេះសីតុណ្ហភាពមាន៣៤អង្សាសេ ខណៈដែលកម្ពស់ទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោមទឹកមានកម្ពស់៦,៧០ ម៉ែត្រ បើធៀបនិងឆ្នាំ២០២២ទឹកមានកម្ពស់ទឹកមាន៧.៧៦ម៉ែត្រ ក្នុងនោះទឹកទន្លេដែលត្រូវបានប្រកាសអាសន្នមានកម្ពស់១១ម៉ែត្រ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងនិងលោក ដោកវ៊ុនថុន បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពើរដ្ឋដែលមានលំនៅឋានតាមដងទន្លេសាបក៍ដូចជាបងប្អូនប្រជាពលរដ្ខដែលមានមុខរបរបនេសាទដោយធ្វើដំណើរតាមដងទន្លេសូមអោយមានការប្រុងប្រយត្ន័ខ្ពស់ពិសេសកូនតូចៗកុំទុក្ខពួកគាត់ ចោលហើយក៍ត្រូវវិលចូលផ្ទះអោយបានមុនពេលរសៀលភ្លៀងធ្លាក់ដែលវាអាវបង្កឡើងទៅជាព្យុះនិងរលកដែលធ្វើការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលអាចជួបគ្រោះថ្នាក់ឡើងនៅបញ្ហាផ្សេងៗជាយថាហេតុ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *