កំពង់ឆ្នាំង៖ ជនសង្ស័យ២នាក់រួមនិងវត្ថុតាងដែលជាឧបករណ៍ឆក់ត្រីត្រូវបានសមត្ថកិច្ចនគបាលជំនាញស្រុកជលគីរីសហការជាមួយនគបានប៉ុសរដ្ឋបាលឃុំ កោះថ្កូវឃាត់ខ្កួនបញ្ជូនមកជំនាញផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ។
លោកវរះសេនីយ៍ឯក ហ៊ឹម យ៉ុង អធិការ នគបាលស្រុកជលគីរី បានអោយដឹងនៅវេលាម៉ោង៥និង៣៥នាទីថ្ថៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះថា មុខសញ្ញាឆក់ត្រីត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនខាងលើនេះមាន ១ ឈ្មោះ ឆេងសារិទ្ធិ ភេទប្រុសអាយុ ៣៨ឆ្នាំ រស់នៅក្នុងភូមិកថ្កូវ ឃុំកោះថ្កូវ ទី២ឈ្មោះ លាងស៊ីដែន ភេទប្រុសអាយុ៣៥ឆ្នាំមានទីលំនៅភូមិកោះលត ឃុំកោះថ្កូវស្រុកជលគីរីខេត្តកំពង់ឆ្នាំង ។
អធិការនគបាលស្រុកជលគីរីបានអោយដឹងទៀតថានៅមុនការឃាត់ជនសង្ស័យ ឆក់ត្រីទាំង២នាក់ខាងលើនេះសមត្ងកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចបានសហការជាមួយកម្លាំងនគបាលប៉ុសន៍រដ្ឋបាល ឃុំកោះថ្កូវបានចុះធ្វើការបង្ក្រាបបានខណៈ ជនសង្ស័យទាំងពីរនាក់កំពុងធ្វើសកម្មភាពនៅចំណុចព្រែកតាកែវដែលស្ថិតនៅក្នុងភូមិកោះថ្កូវឃុំកោះថ្កូវស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។
លោកចេះសេនីយ៍ឯក ហ៊ឹម យ៉ុង បានបញ្ជាក់អោយដឹងទៀតថានៅក្នុងការបង្ក្រាបនោះសមត្ថកិច្ចរបស់លោកដកហូតបានក្បាលឆក់មួយគ្រឿង(១៨គ្រាប់) អាគុយ៧០អាំពែមួយគ្រឿង ទូកបាឡាស្មាច់មួយប្រវែង៥.៩ម៉ែត្រ ម៉ាស៊ីនសាំង១៨សេស មួយគ្រឿងនិងមនុស្ស២នាក់ ដោយឡែកដងឆក់ត្រូវជនសង្ស័យបោះចោល ។
ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើនេះភ្លាមកម្លាំងជំនាញនៃអធិការនគរបាល ស្រុកជល់គីរីនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះថ្កូវបានរាយការណ៍ជូនអធិការនគរបាលស្រុកជល់គីរីនិងបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងដើម្បីធ្វើការសាកសួនិងនិងបានក៍សាងឯកសារបញ្ជូនបន្តទៅផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ កសាងសុំណុំរឿងបញ្ជូបបន្តទាំងមនុស្សនិងវត្ថុតាងទៅខណ្ឌ័រដ្ឋបាលជលផលខេត្តទៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕