ខេត្តពោធិ៍សាត់បានប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦ មិថុនាឆ្នាំ២០២៣

ពោធិ៍សាត់៖ ខេត្តពោធិ៍សាត់បានរៀបចំប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀ២៦មិថុនា ក្រោមប្រធានបទ ការដុតបំផ្លាញគ្រឿងញៀន គឺជាជំហានដំបូង ដើម្បីជួយពួកគេឱ្យលូតលាស់ប្រកបដោយសុខភាពនិងសុវត្ថិភាព ត្រូវបានរដ្ឋបាលសាលា ខេត្តពោធិ៍សាត់ប្រារព្ធធ្វើឡើងនៅវិទ្យាល័យពោធិ៍សាត់ស្តិតនៅក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយមានអ្នកចូលរួមជិត២០០០នាក់ ក្នុងគោលបំណង ពញ្ញាក់ស្មារតីនិងដាស់តឿនដល់សិស្សនិងពលរដ្ឋ នៅក្នុងសហគមន៍និងសាលារៀន ឱ្យពួកគេជៀសផុតពីបញ្ហាអវិជ្ជមាននៃគ្រឿងញៀន ក្រោមអធិបតីភាពឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជា ប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ពិធីនេះបានធ្វើនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។

លោកវរៈសេនីយ៍ឯក ហែម​ មុនី ស្នងការរងនគរបាលខេត្តទទួកបន្ទុកផែនការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ សមត្ថកិច្ច នគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចុះបង្ក្រាបបទល្មើសគ្រឿងញៀនបាន១២០ករណី ឃាត់ខ្លួនជនសង្ស័យ ១៨០នាក់ ដកហូតថ្នាំញៀន២៩៣កញ្ចប់ថ្នាំគ្រាប់១៦២គ្រាប់ជញ្ជីងថ្នឹងថ្នាំញៀន៨ រថយន្ត៦គ្រឿង ម៉ូតូ២៥គ្រឿង ទូរសព្ទ៥៧គ្រឿង អាវុធខ្លី១ដើម និងសម្ភារៈបទល្មើសមួយចំនួនទៀត។

ចំពោះចំណាត់ការផ្លូវច្បាប់បានបំពេញបែបបទបញ្ជូនជនសង្ស័យទៅពន្ធនាគារ៩៨នាក់ ទៅមណ្ឌល់អប់រំកែប្រែ១៧នាក់ និងអប់រំនៅថ្នាក់មូលដ្ឋាន៦៥នាក់ទាំងអស់នេះបើប្រៀបធៀបទៅនឹងបណ្តារាជធានី ខេត្ត ឃើញថា បទល្មើសមានភាពធូស្រាលមានកម្រិតទ្រង់ទ្រាយតូចនិងជាតំបន់ឆ្លងកាត់ ទោះជាយ៉ាងនេះក៏ដោយ បន្តយកចិត្តទុកដាក់អនុវត្តនូវផែនការ លេខ ០១ផ.ក របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយអត្រាបទល្មើសឲ្យស្ថិតក្នុងកម្រិតទាបដោយអនុវត្តទិសស្លោកកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងនិងមួយរាយការណ៍។

បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តអានសារលិខិតសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ២៦មិថុនាឆ្នាំ២០២៣នោះរួចមក ឯកឧត្តម ខូយ រីដា អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានថ្លែងថា ស្របតាមប្រធានបទការដុតបំផ្លាញគ្រឿងញៀនក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានបទមួយមានសារៈសំខាន់ណាស់ ក្នុងគោលបំណង បន្តបំផុសឲ្យជនគ្រប់រូប បង្កើនការស្វែងយល់និងផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀន។ 
រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរនិងដាក់ចេញនូវយុទ្ធនាការ នេះជារៀងរាល់ឆ្នាំដើម្បីឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិអនុវត្តការងារនេះដោយចុះធ្វើការផ្សព្វផ្សាយ អប់រំ ព្យាបាល ទប់ស្កាត់និងបង្ក្រាបបញ្ហាគ្រឿងញៀន ដល់សហគមន៍ គ្រួសារនិងបណ្តាសាលារៀន ។ 

គ្រឿងញៀនបានបង្កបញ្ហាឱ្យកើតមានឡើងនូវអំពើចោរកម្ម អំពើហឹង្សា ការរំលោភបំពានផ្លូវភេទ អសន្តិសុខសណ្តាប់ធ្នាប់សង្គម ដូច្នេះទាំងកងកម្លាំងប្រដាប់អាវុធអាវុធ ម្ចាស់ហាង ខារាអូខេ បៀរហ្គាឌិន សិស្សានុសិស្សនិងប្រជាពលរដ្ឋ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំង លុបបំបាត់ដាច់ខាតចំពោះគ្រឿងញៀន។

ឯកឧត្តម បានជម្រាបជូនដែរថា គ្រឿងញៀនជាអាវុធបំផ្លាញ អនាគតរបស់ខ្លួន គ្រួសារ ខាតបង់ថវិកានិងប្រឈមនឹងផ្លូវច្បាប់ព្រហ្មទណ្ឌ បើរកឃើញក្នុងការចែកចាយ ប្រើប្រាស់ ការនាំចូលដោយខុសច្បាប់នូវសារធាតុញៀន។

ឯកឧត្តម សូមអំពាវនាវដល់សិស្សានុសិស្ស អាណាព្យាបាលនិងប្រជាពលរដ្ឋ ត្រូវចូលរួមពញ្ញាក់ស្មារតីនិងដាស់តឿនដោយយកចិត្តទុកដាក់ក្នុងការថែរទាំស្វែងយល់ពីទំនាក់ទំនងនិងតម្រូវការរបស់កូន ចៅ ដើម្បីដោះស្រាយនិង ជួយឱ្យពួកគេអាចជៀសផុតពីគ្រឿងញៀននិងឆ្លើយតបទៅនឹងខ្លឹមសារ ចូលរួមទាំងអស់គ្នាដើម្បីជីវិត សហគមន៍និងគ្រួសារយើងគ្មានគ្រឿងញៀន បញ្ឈប់ការរើសអើង ការមាក់ងាយ ពង្រឹងការអប់រំបង្កា និងបញ្ឈប់ការផលិត ចរាចរ រក្សាទុក ជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀនគឺជាអំពើខុសច្បាប់។

ជាមួយគ្នាបន្តអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពជាពិសេសបទបញ្ជាលេខ០១ស្តីពីវិធានការពង្រឹង និងត្រួតពិនិត្យ គ្រឿងញៀន ដែលរាជរដ្ឋាភិបាលបានដាក់ចេញឱ្យទទួលបានជោគជ័យ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *