ខេត្តពោធិសាត់៖ ឯកឧត្តម ខូយ រីដា អញ្ជើញចែកអំណោយដល់ប្រជាពលរដ្ឋ៣០០គ្រួសារនៅឃុំស្រែស្តុក ស្រុកកណ្តៀង។
ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណដល់ ឧកញា ស៊ុយ គង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុប និងលោកជំទាវព្រមទាំងបុត្រ មានដើមកំណើតនៅខេត្តពោធិ៍សាត់ បាននាំមកនូវគ្រឿងឧបភោគ បរិភោគចែកជូនប្រជាពលរដ្ឋចាស់ជរា និងទីទ័លក្រនៅក្នុងឃុំ ស្រែស្តុកចំនួន៣០០គ្រួសា។
សកម្មភាពនេះជាការចូលរួមធ្វើបុណ្យដាក់ទានដល់ជនចាស់ជរា គ្រួសារទីទ័លក្រ ស្ត្រីមេមាយមានកូនច្រើនតែងតែជួបកង្វះខាតស្បៀង ហើយអ្វីដែលម្ចាស់អំណោយចង់រួមចំណែកផងដែរនោះគឺចង់ឲ្យលោកតា លោកយាយបានធ្វើបុណ្យនៅក្នុងរដូវចូលព្រះវស្សា រដូវកាន់បិណ្ឌនិងភ្ជុំបិណ្ឌជាបុណ្យប្រពៃណីរបស់ខ្មែរយើង។
ឯកឧត្តម ថ្លែងថា ប្រជាពលរដ្ឋយើង ភាគច្រើនគឺជាប្រជាកសិករធ្វើស្រែចំការ ចិញ្ចឹមសត្វ គឺជាមុខព្រួញយ៉ាងសំខាន់ក្នុងការបង្កើនជីវភាពគ្រួសារ ដូច្នេះសូមឲ្យបងប្អូន បង្កើនការដាំដុះ ចិញ្ចឹមសត្វកុំទុកដីនៅទំនេ បើកាលណាគ្រួសារនិមួយៗខិតខំព្យាយាមគ្រួសារនោះពិតជាមានជីវភាពធូរធាជាក់ជាមិនខាន។
តាមរយៈនេះដែរឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បង្កើននូវការប្រុងប្រ យ័ត្នអំពីជំងឺ គ្រោះធម្មជាតិ ចូលរួមថែរក្សាអនាម័យ បរិស្ថានស្អាតល្អពោលគឺផ្ទះសម្បែង ភូមិឋានគ្មានសំរាម នាំមកនូវសុខភាពល្អ និងសុភមង្គលដល់គ្រួសារនិងសង្គមជាតិ។
សូមបញ្ជាក់ថាអំណោយរបស់ឧកញា ស៊ុយ គង់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ព្រីនស៍ហូលធីងគ្រុបនិងលោកជំទាវព្រមទាំងបុត្រដែលបានចែកជូនប្រជាពលរដ្ឋចាស់ជរា និងទីទ័លក្រចំនួន៣០០គ្រួសារដោយក្នុងមួយគ្រួសារទទួលបានមី១កេស ត្រីខ១យួរ ទឹកត្រីមួយួរ ប្រេងឆា១ដបនិងមីសួរ១គីឡូក្រាមដោយឡែកអង្ករចំនួន២០០០គីឡូក្រាមផ្តល់ជូនអនុសាខាកាកបាទក្រហមស្រុកកណ្តៀង។
នៅថ្ងៃនោះដែរឯកឧត្តមអភិបាលខេត្តបានចូលរួមថវិកា៥០០ដុល្លារអាមេរិក លោកឧកញា ស៊ុយព្រមទាំងបុត្របានប្រគេនបច្ច័យចំនួន១០០០ដុល្លាអាមេរិក និងឯកឧត្តម លឹមថៃភាងទីប្រឹក្សារាជ រដ្ឋាភិបាល ព្រមទាំងក្រុមគ្រួសារថវិកា១លានរៀលនិង៧០០ដុល្លាអាមេរិកព្រមទាំងទេយ្យទានគ្រឿងឧបភោគ បរិភោគជាច្រើនទៀតប្រគេនដល់ព្រះសង្ឃវត្តព្រះធាតុផងដែរ។
បន្ទាប់មកឯកឧត្តមអភិបាលខេត្តនិងឯកឧត្តមលឹមថៃភាង ទីប្រឹក្សារាជរដ្ឋាភិបាលក៏បាននាំយកសម្ភារៈសិក្សាចែកជូនកុមារសាលាបឋមសិក្សាអូរបាយក្រៀម ស្ថិតក្នុងភូមិគៀន ឃុំកោះជុំ ស្រុកកណ្តៀងចំនួន៨០នាក់ដោយមកនាក់ៗទទួលបាននូវកាតាប១ ក្រៅពីនោះសម្ភារៈសិក្សា សម្ភារៈអនាម័យនិងថវិកាមួយចំនួនផងដែរ។
សូមបញ្ជាក់ថា៖ អំណោយសរុបមានមី៣០០កេស ត្រីខ៣០០យួរ ប្រេងឆា៣០០ដប ទឹកត្រី៣០០យួរ មីសួរ៣០០គីឡូក្រាម សម្រាបចែកជូនប្រជាពលរដ្ឋចាស់ជរា ទីទ័លក្រ នៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀងចំនួន៣០០គ្រួសារនិងអង្ករចំនួន២០០០គីឡូក្រាមផ្តល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុក។
លោកឧកញា ស៊ុយ គង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ ហូលឌីងគ្រុប និងលោកជំទាវ ដែលបានប្រារព្ធធ្វើនៅសាលាឆាន់ វត្តព្រះធាតុ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ។