កំពង់ឆ្នាំង៖ លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរីបានដឹកនាំក្រុមការងារថ្នាកកណ្តាល ខេត្តនិងស្រុកបាននាំយកទៀនព្រះវស្សាទេយ្យវត្ថុនិងបច្ច័យទៅវេប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា៣វត្តនិងសាលាបុណ្យ១ក្នុងឃុំពាមឆ្កោកស្រុកជលគីរី ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ទេយ្យវត្ថុរួមនិងបច្ច័យប្រគេនព្រះសង្ឃគងចាំព្រះវស្សាបានមកពីក្រុមការងារថ្នាក់ស្រុក លោក ដូវ គឹមស៊ីន លោកចាន់សារឿននិងលោក លីណាងគ្រី លោកប៉ុលវ៉ាន់ធី ក្រុមការងារថ្នាក់កណ្តាលរួមគ្នាចុះឃុំពានឆ្កោស្រុកជលគីរី ដោយក្នុង១វត្តៗមានទៀនព្រះវស្សា១គូ អង្កមួយ៥០គីឡូ ទឹកបរិសុទ្ធ២កេស ភេសជ្ជៈ ២កេស មី២កេស ទឹកត្រីទឹកស៊ីអ៊ីវ ទឹកដោះគោរួមនិងបច្ច័យ ១៦ម៉ឺនរៀល ។
លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរីរួមនិងក្រុមការងារ បានសូមការអព្យាស្រ័យពីព្រះសង្ឃ គណៈកម្មកាអាចារ្យវត្តរួមនិងពុទ្ធបរិស័ទ ចំណុះជើងវត្តទាំងអស់ដែលមិនបាននាំយកមកនៅទៀនព្រះវស្សា ទេយ្យវត្ថុរួមនិងបច្ច័យបានមកទាន់ពេលវេលាដោយសារក្រុមការងាជាប់រវល់ក្នុងការឃោសនាបោះឆ្នោតរកសម្លេងឆ្នោតនិងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិការទី៧ដែលកន្លងទៅទើបធ្វើអោយមានការយឺតយ៉ាវបន្តិចតែបើទោះបីជាយ៉ាងណាក៍នៅតែមកអោយបានទាន់ពេលវេលាផងដែរ នេះគឺជាកាតព្វកិច្ចជាសាសនិចកាន់ព្រះពុទ្ធសាសនាផងដែរ
ក្នុងឱកាសនោះ លោក កែ ម៉េត មេឃុំ ពាមឆ្កោក បានលើកឡើងថាថ្ងៃនេះវាជាថ្ងៃល្អដែលក្រុមការងារថ្នាក់កណ្តាលមានថ្នាក់ស្រុកបាននាំយកមកនៅទៀនព្រះវស្សាដល់ព្រះសង្ឃគង់ចាំព្រះវស្សាតាមបណ្តាវត្តទាំង៣និងសាលាបុណ្យនៅក្នុងឃុំពាមឆ្កោកនេះក្នុងនាមលោកតំណាងអោយព្រះសង្ឍ គណ:កម្មាធិការអាចារ្យរួមនិងប្រជាពលរដ្ឋ សូមថ្លែអំណគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារថ្នាក់ណ្តាល និងក្រុមការងារថ្នាក់ស្រុកចុះឃុំពាមឆ្កោកនេះដែលតែងតែគិតគូជានិច្ច ។ ចក្រុមការងារបានប្រគេននៅទៀនព្រះវស្សានិងទេយ្យវត្ថុដល់ព្រះសង្ឃទាំង៣វត្តនិងសាលាបុណ្យនិមួយៗផងដែរ ៕