កំពង់ឆ្នាំង៖ លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរី បានដឹកនាំក្រុមការងារចុះធ្វើការសំណេះសំណាលនិងបាននាំយកអំណោយរបស់ អនុសាខាកាកបាទក្រហមស្រុក ប្រគល់ជូនដល់អតីតយុទ្ធជនពិការនិងមានសតិមិនប្រក្រតីមួយគ្រួសារដែលកំពុង ជួបការខ្វះខាតរស់ នៅក្នុងខ្ទមចាស់ទ្រុឌទ្រោមក្នុងតំបន់ដាច់ស្រយាលមួយក្នុងភូមិពាមឆ្កោកស្រុកជលគីរីខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៣។
អំណោយរួមមាន អង្ក១០០គីឡូក្រាម .មី២កេស ត្រីខ២យួរ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ និងថវិការ១០ម៉ឺនរៀល។
លោក ដូវ គឹមស៊ិន បានពាំនាំនូវការសាកសួសិខទុក្ខពីឯកឧុត្តម ស៊ុនសុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងនិងជាប្រធានកិត្តិយសកាកបាទក្រហមខេត្តកំពង់ឆ្នាំងអោយលោកចុះមកសាកសួសុខទុក្ខដល់អតីតយុទ្ធជន ដែលពិការជើងហើយកំពុងរស់នៅ ក្នុងខ្ទមចាស់ទ្រុឌទ្រោមនិងស្ថានភាពខ្វះខាតសូមកុំអស់សង្ឃឹមក្នុងជីវិតត្រូវរស់នៅអោយមានអនាម័យល្អ ដោយហូបស្អាត ផឹកស្អាតពិសេសដេកនៅត្រូវមានមុងសម្រាកអោយបានត្រឹមត្រូវ គ្រាដែលរដូវនេះជារដូវវស្សានិងមានមូសខ្លាខាំចម្លងមេរោគគ្រុនចាញ់បន្តជាបញ្ហា។
លោក ដូវ គឹមស៊ិន បានបញ្ជាក់អោយដឹងទៀតថា អតីតយុទ្ធជនដែលរស់នៅជួបការខ្វះខាតខាងលើនេះមានឈ្មោះ ប៊ូ ប៉ិន អាយុ៦៦ឆ្នាំរស់នៅ ក្នុងភូមិអន្លុងមេត្រី ឃុំពាឆ្កោក ស្រុកជលគីរីពិការជើងខាងឆ្វេងរស់នៅជាមួយកូនស្រីដោយក្នុងស្ថានភាពខ្ទមចាស់ទ្រុឌទ្រោមខ្វះខាតជីវភាពរស់នៅ។
លោក អភិបាលស្រុកជលគីរី បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ត្រូវហៅប្រជាការពាភូមិជួយសហការ សាងសង់ផ្ទះជូនអតីតយុទ្ធជនដែលកំពង់ជួបការលំបាកខ្វះខាតក្នុងជីវភាពរស់នៅ ដោយធ្វើយ៉ាងណាអោយបានសមរម្យ និង បានបញ្ជាក់ថា បើមានការខ្វះខាតអ្វីផ្សេងៗទៀតសម្រាប់សាងសង់ផ្ទះអោយគាត់សូមរាយការណ៍តាមរយៈមេភូមិ លោកមេឃុំ មកស្រុក នឹងជួយឧបត្ថម្ភបន្ថែមទៀត ៕