កំពង់ឆ្នាំង៖ លោក ដូវ គឹមស៊ីន រួមនិងក្រុមការងារថ្នាក់កណ្តាលនិងក្រុមការងារថ្នាក់ស្រុក ឃុំបានចុះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះបងប្អូនសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលជាអ្នកគាំទ្រគណបក្សប្រជាជន និងបានគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ឆ្នាំ២០២៣កាលពីថ្ងៃទី២៣កក្កដា២០២៣កន្លងផុតទៅ ដែលជាការបង្ហាញឲ្យឃើញពីការគាំទ្រយ៉ាងច្រើនលើសលុប ដែលធ្វើឲ្យគណបក្សប្រជាជនកមកម្ពុជក្នុងខេត្តកំពង់ឆ្នាំងនិងបានក្លាយជាអ្នកគ្រប់គ្រង និងជាអ្នកបម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានស្រុក ឃុំ។
លោកអភិបាលស្រុកជលគីរីបានអោយដឹងទៀតថាតាមរយៈការផ្ដល់នូវទំនុកចិត្តដ៍ច្រើនលើសលុបបែបនេះ ពីសំណាក់ប្រជាពលរដ្ឋទូទាំងខេត្តដោយែឡក ស្រុកជលគីរី ក្រុមការងារថ្នាក់កណ្តាលនិងក្រុមការងារថ្នាក់ស្រុកបានសន្យានឹងខិតខំបន្ថែមទៀត នូវការការពារសន្តិសុខសណ្ដាប់ធ្នាប់ ដើម្បីផ្ដល់នូវភាពសុខសាន្តសម្រាប់ប្រជាពលរដ្ឋ រួមទាំងការខិតខំកែលម្អអភិវឌ្ឍន៍ នៅមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
នៅក្នុងថ្ងៃនេះដែរ លោកអភិបាលស្រុកជលគីរីបានជំរុញអោយអាជ្ញាធរ មូលដ្ឋានដែលទទួលបានការផ្ដល់ទំនុកចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំទាំងអស់នៅក្នុងស្រុកត្រូវធ្វើយ៉ាងណាអោយកាន់តែខិតខំបំពេញតួនាទីរបស់ខ្លួនបម្រើសេវាសាធារណៈ ឱ្យបានទាន់ចិត្តជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានបំពេញភារកិច្ចការងារសង្គមផ្សេងៗបន្ថែមទៀត ឲ្យកាន់តែល្អប្រសើរ។
អភិបាលស្រុកជលគីរីក៍ដូចជាក្រុមការងារថ្នាក់កណ្តាលចុះតាមបណ្តាឃុំបានវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៅតាមបណ្តាឃុំទាំងអស់ក្នុងស្រុក ដែលបានខិតខំយកអស់កម្លាំងកាយ និងស្មារតីចូលរួមថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរ នៅគ្រប់ដំណាក់កាល នៃការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនិតិការទី៧ឆ្នាំ២០២៣ដំណើរការទៅដោយរលូន។
គណ:កម្មការគណបក្សប្រជាជនកម្ពុជាឃុំព្រៃគ្រីនិងឃុំពាមឆ្កោកនិងឃុំកោះថ្កូវនៃស្រុកជលគីរីបានគោរពជូនពរអស់លោក លោកស្រី ភ្ញៀវកិត្តិយស់ទាំងអស់សូមជួបតែសុខភាពល្អបរិបូរណ៍ទទួលជ័យជំនះគ្រប់ភារកិច្ចនិងមានការពិសាអាហារសាមគ្គឺនំបញ្ចុកដើម្បីបង្កើននៅភាពស្និតស្នាលបន្ថែមទៀតរវៀងថ្នាក់ដឹកនាំស្រុកនិងក្រុមការងារថ្នាក់កណ្តាលដែលបានចុះពង្រឹងតាមបណ្តាឃុំ៕