រថយន្ដមួយគ្រឿង ដឹកអ្នកដំណើរ៨នាក់ រអិលផ្លូវក្រឡាប់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿនគ្រាដែលមេឃធ្លាក់ភ្លៀងបណ្តាលអោយរអិលផ្លូវបោកផ្ទបមិងចិញ្ចើមផ្លូវបណ្តាលអោយក្រក្រឡាប់ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៥០និង១៥១ ចំនុចផ្លូវកោង ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅរសៀលម៉ោង ៥:និង៣០នាទី ថ្ងៃទី១ ខែ កញ្ញា ឆ្នាំ ២០២៣ ក្នុងពេលមេឃរលឹម រថយន្ដម៉ាក តូយូតា ហាយយ៉ាស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BC. 8834  បើកបររថយន្តពីលិចទៅកើតលុះមកដល់ចំណុចកើត ហេតុបានរអិលជ្រុលទៅបុកខឿន និង បោកផ្ទុបបង្គោលភ្លើងបំភ្លឺផ្លូវកណ្ដាល ។

យោងតាមរបាយការណ៍ពីអធិការស្រុកក្រគរបានអោយដឹងថា ក្រោយពេលកើតហេតុអ្នកបើកបរបានរត់គេចខ្លួន ក្នុងនោះអ្នករួចដំណើរក្នុងរថយន្តមានចំនួន ០៨នាក់ រងរបួសធ្ងន់ចំនួន០៥នាក់ (ស្រី០៣នាក់)ពុំទាន់ស្គាល់់អត្តសញ្ញាណ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកអ្នករបួសស្រាលចំនួន០៣នាក់ រួមមាន៖
១/ ឈ្មោះ សាវន ឆវ័ន ភេទប្រុស អាយុ 21ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ២/. ឈ្មោះ យាត សំអាត ភេទប្រុស អាយុ42ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរចារ ឃុំអូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង  ៣/. ឈ្មោះ ទិរ សាទី ភេទប្រុស  អាយុ 31ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុក  ខេត្តកណ្តាល។

ក្នុងពេលគ្រោះថ្នាក់នោះដែរគេឃើញមានវត្តមាន ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តអញ្ជើញចុះដល់ទីតាំងកើតហេតុ ដើម្បីជួយអន្តរាគមន៍ភ្លាមៗ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *