រដ្ឋបាលខេត្តពោធិ៍សាត់ទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំកម្ពុជា

ខេត្តពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ន បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍គណៈប្រតិភូដឹកនាំដោយ ឯកឧត្តម ឆឺត កៀត អាត់ថាកន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាចក្រកម្ពុជា ក្នុងដំណើរសិក្សាលើការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការប្រកបដោយសក្តានុពលរវាងកម្ពុជា-ថៃ​ដែលបានប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត រសៀលថ្ងៃទី២៩ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបង្ហាញជូននូវលក្ខណៈភូមិសាស្ត្រនិងសក្តានុពលរបស់ ខេត្តលើវិស័យសំខាន់ចំនួន៦ រួមមាន១-វិស័យកសិកម្ម គិតត្រឹមឆមាសទី១ឆ្នាំ២០២៣ការងារបង្កបង្កើនផលស្រូវរដូវប្រាំងសម្រេចបានជាង៤២ពាន់ហិកតា និងស្រូវវស្សាសម្រេចបានជាង៨៩ពាន់ហិកតានិងដំណាំរួមផ្សំសម្រេចបានជាង២២ពាន់ហិកតា។

២-វិស័យឧស្សាហកម្មមានរោងចក្រចំនួន១១មូលដ្ឋាន សហគ្រាសធុនតូច មធ្យម និងសិប្បកម្មចំនួន២៨៦កន្លែង ស្ថានីយ៍និងដេប៉ូប្រេងឥន្ទនៈចំនួន១៣៥កន្លែង។

៣-វិស័យពាណិជ្ជកម្មមានក្រុមហ៊ុនសហគ្រាសពាណិជ្ជកម្ម៣៤៦ក្នុងនោះក្រុមហ៊ុនឯកជនមាន៧៩ សហគ្រាសឯកបុគ្គលមាន១៤៩និងសាខាក្រុមហ៊ុនមាន១១៨។ ៤- វិស័យទេសចរណ៍គិតត្រឹមឆមាសទី១ឆ្នាំ២០២៣ មានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជាង៥៥៦ពាន់នាក់គឺលំដាប់លេខ១ ភ្ញៀវមកពីប្រទេសចិនក្រៅពីនោះមកពីបារាំង កូរ៉េ ជប៉ុន អង់គ្លេស ហូរឡង់ កាណាដា អូស្រ្តាលី វៀតណាមនិងប្រទេសផ្សេងៗទៀត។

នៅក្នុងខេត្តមានសណ្ឋាគារ៦កន្លែង ផ្ទះសំណាក់៨២ កន្លែង​រមណីដ្ឋាននិងតំបន់ទេសចរណ៍៣៩កន្លែង។

៥-វិស័យការងារមានគ្រឹះស្ថាន២២០ កន្លែង កម្មករនិយោជិតជាង១០ពាន់នាក់

៦-កិច្ចការព្រំដែន រវាងខេត្តពោធិ៍សាត់(កម្ពុជា)និងខេត្តត្រាត(ថៃឡង់)បានពង្រឹងកិច្ចសហការចំនួន១៦លើក ក្នុងនោះកម្ពុជាទៅទំនាក់ទំនងជាមួយភាគីថៃ៣លើកនិងភាគីថៃមកទំនាក់ទំនងកម្ពុជា១៣លើក។

ប្រជាពលរដ្ឋប្រទេសទាំង២បានផ្ទេរទំនិញនៅត្រង់ខ្សែបន្ទាត់ព្រំដែនចំនួន៧៣៣ លើកមនុស្ស១.៥២០នាក់ រថយន្ត ៧៣៣គ្រឿង ទៅពិនិត្យនិងព្យាបាលជំងឺនៅប្រទេសថៃចំនួន៣៧៤ លើកមនុស្ស ១២៩៤នាក់ រថយន្ត៣២០គ្រឿងនិងម៉ូតូ៥៣គ្រឿង។

ក្នុងកិច្ចពិភាក្សានោះដែរឯកឧត្តម ខូយ រីដា សូមឲ្យខាង ភាគីថៃពន្លឿនការបើកឲ្យដំណើរការច្រក់ទ្វារព្រំដែន ថ្មដា បានថាសេន ជាច្រកទ្វារព្រំដែនអន្តរជាតិឲ្យបានឆាប់រហ័សតាមអ្វីដែល អាចធ្វើទៅបានដើម្បីពង្រឹងទំហំការដោះដូរពាណិជ្ជកម្ម កសិកម្មនិងភ្ញៀវទេសចរណ៍រវាងខេត្តទាំងពីរ។

ឯកឧត្តម ឆឺតកៀត អាត់ថាកន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាចក្រកម្ពុជា បានថ្លែងយាមរយះអ្នកបកប្រែថាដំណើរទស្សនកិច្ចនៅខេត្តពោធិ៍សាត់នាពេលនេះគឺជាគម្រោងនៃការស្ទាបស្ទង់និងសិក្សាអំពីប្រព័ន្ធគមនាគមន៍តភ្ជាប់នូវបណ្តាញទាក់ទងខេត្តជាប់ ព្រំដែនកម្ពុជា -ថៃ។

ជាមួយគ្នានោះប្រតិភូទទួលបានព័ត៌មានផ្សេងៗទាក់ទងនឹងការអភិវឌ្ឍន៍ សក្តានុពលរបស់ខេត្តដើម្បីជារួមទិន្នន័យសម្រាប់ការផ្សព្វផ្សាយបន្តដល់ឯកជន អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ថៃ ។

ឆ្លងតាមដំណើរទស្សនកិច្ចឯកឧត្តមបាន ពិនិត្យឃើញថា ប្រព័ន្ធគមនាគមន៍ផ្លូវជាតិលេខ៥៥ពីព្រំដែនមកកាន់ទីរួមខេត្តពោធិ៍សាត់មានលក្ខណៈល្អ ក៏ប៉ុន្តែផ្លូវបត់បែនច្រើន ធ្វើឲការដឹកជញ្ជូនធ្ងន់ជួបការលំបាកត្រង់ចំណុចនេះគប្បីសិក្សាឡើងវិញ។

ក្នុងនោះដែរឯកឧត្តមឯកអគ្គរាជទូតនឹងផ្តោតលើការ ពិភាក្សារួមមាន

១-តំណរភ្ជាប់គមនាគមន៍រវាងខេត្តពោធិ៍សាត់ – ខេត្តត្រាតនិងតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់របស់កម្ពុជា-ថៃ​ ។

២-សិក្សាត្រៀមលក្ខណៈសម្បត្តិតំបន់ជាយដែនជាពិសេសច្រកថ្មដា -បានថាសេន ។

៣- ការស្វែងរកមធ្យោបាយនិងកិច្ចសហប្រតិបត្តិការនៃការ ជម្រុញការធ្វើពាណិជ្ជកម្មនិងទេសចរណ៍តាមជាយដែនដោយគាំទ្រនូវគំនិតផ្តួចផ្តើមសៀវភៅព្រំដែនបណ្តោះអាសន្ន។

៤-សហការនឹងជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយនិងបញ្ជៀសការគ្រោះថ្នាក់ដោយប្រការផ្សេងៗនិងនាំយកនូវសំណើរពាក់ព័ន្ធទៅនឹងបើកច្រកទ្វារអន្តរជាតិនិងការប្រើប្រាស់បណ័្ណព្រំដែនឲ្យស្របតាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃ ស្តីពីការឆ្លងកាត់ព្រំដែនស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *