ខេត្តកំពង់ឆ្នាំង៖ លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយេនឌ័ររបស់អង្គភាព សហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទបាននាំយក ស័ង្កសីចំនួន ៣០សន្លឹក អង្ករ ៥០គីឡូក្រាម រួមនិងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់ គ្រួសារអតីតយុទ្ធជនពិការមួយគ្រួសារដែលរស់នៅតំបន់ឆ្ងាយដាច់ស្រយាល នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។
គ្រួសារដែលជាជនពិការខាងលើនេះមានឈ្មោះ បូ ប៉ិន ភេទប្រុសអាយុ៦៦ឆ្នាំរស់ នៅក្នុងភូមិអន្លុងមេត្រី ឃុំពាមឆ្កោកស្រុកជលគីរីជាមួយកូនស្រីដោយបានសុំដីរបស់អ្នកភូមិស្រុកសង់កូនខ្ទមចាស់ទ្រោឌទ្រោមរស់នៅ ដោយជីវភាពរស់នៅប្រចាំជួបការលំបាកខ្វ:ខាត ។
មេបញ្ជាការ តំបន់ប្រតិបត្តការសឹករងខេត្តកំពង់ឆ្នាំងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវ ចំពោះសុខទុក្ខរបស់អតីតយុទ្ធជនដែលកំពង់រស់នៅក្នុងខ្ទមចាស់ទ្រុឌទ្រោមសូមកុំអស់សង្ឃឹមក្នុងជីវិតត្រូវរស់នៅមានអនាម័យល្អ ដោយហូបស្អាត ផឹកស្អាតពិសេសដេកនៅត្រូវមានមុងសម្រាកអោយបានត្រឹមត្រូវគ្រាដែលរដូវនេះជារដូវវស្សា ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ជួយសហការសាងសង់ផ្ទះជូន និង បានបញ្ជាក់ថា បើមានខ្វះខាតស័ង្កសីសម្រាប់សាងសង់ផ្ទះឡើងវិញ ឲ្យរាយការណ៍តាមរយៈ លោកមេឃុំ លោកមេបញ្ជាការផ្នែកសឹករងស្រុក ឯកឧត្តម នឹងជួយឧបត្ថម្ភបន្ថែមទៀត ៕