ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល ខេត្តកំពង់ឆ្នាំងចុះពិនិត្យមើលដីគម្រោងវារីវប្បកម្មនៅក្នុងឃុំឆ្នុកទ្រូ

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធអភិបាលខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមការងារជំនាញថ្នាក់ខេត្ត ថ្នាក់ស្រុកនិងមានការចូលរួមពីលោកលី ផល្លីន អភិបាលរងស្រុកបរិបូណ៌លោកសាំង គឹមស៊នមេឃុំទ្រូនិងក្រុមប្រឹក្សាឃុំឆ្នុកទ្រូ បានចុះពិនិត្យមើលដីគម្រោងវារីវប្បកម្ម របស់រដ្ឋបាលខេត្ត ដែលមានទីតាំងស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០២៣នេះ។

ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបានចុះធ្វើការពិនិត្យ និងធ្វើការជំរុញឲ្យក្រុមការងារយកគ្រឿងចក្រដាក់ចុះដើម្បីធ្វើការឈូសឆាយក្រវ៉ាត់ព្រំនិងពង្រាបដីដែលត្រូវរៀបចំធ្វើវារីវប្បកម្មឱ្យបានល្អនិង បន្តការអភិវឌ្ឍន៍នៅឆ្នាំ ២០២៤ខាងមុខដើម្បីទាក់ទាញអ្នកវិនិយោគចូលមកក្នុងខេត្តនិងបានធ្វើការវិនិយោគលើវិស័យវិរីវប្បកម្មគ្រប់ប្រភេទមានចិញ្ចឹមត្រី.បង្កង.និងបានបំរើដល់វិស័យទេសចរណ៍មួយផ្នែកទៀតនៅពេលដែលភ្ញៀវមកលេងកំសាន្តនៅក្នុងខេត្តផងដែរ ។

ក្នុងនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដាក់បទបញ្ជាឲ្យមន្ត្រីជំនាញសិក្សាចេញជាប្លង់គោល ដើម្បីធ្វើការស្ដារប្រឡាយ ដែលមានស្រាប់ ស្របនិងផ្លូវជាតិលេខ៥២ ឲ្យបានជ្រៅ និងធ្វើយ៉ាងណាឲ្យមានទឹកទាំងរដូវវស្សានិងរដូវប្រាំង និងឲ្យទូកកាណូតរបស់បងប្អូនប្រជានេសាទចេញចូលបានស្រួលផងដែរ។

ឯកឧត្តម អភិបាលខេត្តបានឱ្យក្រុមការងារជំនាញសិក្សាគូសប្លង់មន្ថែមដើម្បីធ្វើ ផ្លូវនិងប្រឡាយ នាំយកទឹកចូលទៅបំរើអោយដល់ ក្នុងទីតាំងដីគម្រោងធ្វើវារីវប្បកម្មនោះផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *