អ្នកញៀនល្បែងយូគី មួយក្រុមត្រូវបានសមត្ថកិច្ចស្រុកបន្ទាយមាសចុះបង្ក្រាប

កំពត៖ សមត្ថកិច្ចស្រុកបន្ទយមាស បាន​ចុះ​បង្ក្រាប​អ្នកញៀនលេង​ល្បែង​យូគី​មួយ​កន្លែង ដែល​គេ​បានដឹង​ថា ល្បែង​យូគី​ដុះ​ស្លែ​យូរ​ខែ​ណាស់មកហើយនោះ ដែលស្ថិតនៅ​ក្នុងភូមិ​សំរោង​ចិន ឃុំ​ព្រៃ​ទន្លេ ស្រុក​បន្ទាយមាស ខេត្ត កំពត កាលពីរសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣។សមត្ថកិច្ចស្រុកបន្ទាយមាសបាន​ប្រាប់ឱ្យដឹង​ថា ការ​ចុះ​បង្ក្រាប​ ល្បែង​យូគី​ដុះស្លែមួយកន្លែងនេះ​ បានចង្អុល់បង្ហាញបទបញ្ជា​ពី​ លោក​វរសេនីយ៍ឯក នាក់ ឌឹ​ម អធិការ​នគរបាល​ស្រុក​បន្ទាយមាស ។

នគរបាល​បាន​និយាយ​អោយ​ដឹង​ថា ពេល​ចុះ​បង្ក្រាប​អ្នក​ញៀញន​ល្បែង​យូគី បាន​រត់គេច​ខ្លួន​អស់ ​បន្សល់​ទុក​នូវ​ប៉ាយ​យូ​គី​មួយ​ផ្ទាំង កម្រាល ក្រដាស​កាត់ ១​ដុំ ស្បែកជើង​មួយ​ចំនួន ម៉ូតូ​ចំនួន ១ គ្រឿង និង​សម្ភារៈ​មួយ​ចំនួន​ទៀត ដែលជាវត្តុតាំងទាំងនោះ ត្រូវបានសមត្ថកិច្ច យក​មក​រក្សា​ទុក​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ ស្រុក​បន្ទាយមាស ហើយ និង​បានរុះរើ កន្លែងតង់​ប្រក់រោងមួយ រួចហើយធ្វើការដុតកម្ទេចចោលនៅកន្លែងទីតាំងនោះតែម្តង។

ប្រជាពលរដ្ឋម្នាក់ សូមមិនបញ្ចេញឈ្មោះបាននិយាយថា ការចុះបង្ក្រា បល្បែងស៊ីសងនេះ ជាល្បែងមួយ បំភាន់ភ្នែកពលរដ្ឋ តែប៉ុណ្ណោះ ពលរដ្ឋបន្តថា យ៉ាងយូរមួយសប្តាហ៍ទៀត ល្បែងយោគីនិងបើកលេងវិញដោយរលូន៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *