ខេត្តកំពង់ឆ្នាំង៖ គ្រឿងញៀនចំនួន ជាង ៤ ៧៦៧គីឡូ ដែលសមត្ថកិច្ចខេត្តកំពង់ឆ្នាំងបង្ក្រាបបាននៅក្នុងឆ្នាំ២០២២ ត្រូវបានរដ្ឋ បាលខេត្តកំពង់ឆ្នាំង សហការជាមួយសា លាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ធ្វើពិធីដុតកំទេចចោលនៅព្រឹកថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៣នៅ ក្នុងទីលានចាក់សម្រាម ស្ថិតក្នុងភូមិត្រពាំ ងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ក្រោមអធិ បតីភាព ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេ ខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តមនា យឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការរដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។
នៅក្នុងពិធីនេះលោកឧត្តមសេនីយ៍ត្រី អៀប៊ុនធឿន ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងបានអានរបាយការណ៍បូកសរុបឱ្យដឹងថា នៅក្នុងឆ្នាំ២០២២ គណៈកម្មាការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដែលមានស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្តនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់បានពុះពារបង្ក្រាបបានចំនួន ២១៥ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៣៥០នាក់ ស្រី១៦នាក់ជនជាតិចិន ៤ នាក់ បើប្រៀបធៀបឆ្នាំ២០២១ កើនឡើងចំនួន ៣ ករណី គឺ២១៥/
២១២ ករណី ជនសង្ស័យ ៥២៣/៥២០ នាក់ ប្រៀបធៀបឆ្នាំ២០២៣មានការថយចុះចំនួន១៧៣ នាក់។
ការដកហូតវត្ថុតាង សារធាតុញៀនសរុបចំនួន ៤ ៧៨០ គីឡូក្រាម ៤៦៧,២៩ក្រាម សរុបស្មើនិង ២១២ការ៉ុង , រឹបអូសរថ យន្ត ១៦ គ្រឿង ម៉ូតូ ៦៧ គ្រឿង ម៉ូតូកង់បី១គ្រឿង ទូរសព្ទដៃ ២៣៥ គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន ២៥ គ្រឿង ម៉ាស៊ីនអ៊ុតវេចខ្ចប់ថ្នាំញៀន ៣ គ្រឿង ទូកបាឡាស្មាច់១ គ្រឿង ត្រូនថត១គ្រឿង បារីអេឡិចត្រូនិច ៤ដើម ខ្សែក ៣ ខ្សែ ចិញ្ចៀន២វង់ ខ្សែដៃកថា១ខ្សែ លុយដុល្លារ ២០០០ដុល្លារ និងសម្ភារៈវេចខ្ចប់ថ្នាំញៀនជាច្រើនទៀត
-បទល្មើសសំអាតប្រាក់នៅក្នុងសំណុំរឿងគ្រឿងញៀនទាំង ២០៧ករណី រកឃើញចោទប្រកាន់បានចំនួន ២៣ ករណីដែលមានជនសង្ស័យចំនួន ៥៣ នាក់ ស្រី២ នាក់ ជនជាតិចិន ៤ នាក់។
លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងក្នុងពិធីនេះបានថ្លែងថា អនុលោមតាមស្មារតីនៃផែនការលេខ ២០៦ អជបគញ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ស្ដីពីការប្រយុទ្ធប្រ ឆាំងគ្រឿងញៀនខុសច្បាប់ នៅថ្ងៃនេះគណៈកម្មការដុតបំផ្លាញគ្រឿងញៀនខេត្តកំពង់ឆ្នាំង បានរៀបចំពិធីដុតបំផ្លាញគ្រឿ ងញៀនចោល មានប្រភេទ ហាយដ្រុកស៊ីលីម៉ាញ និងសារធាតុញៀនប្រភេទ កេតាមីន សរុបចំនួន ៤៧៦៧,៨២៩គីឡូក្រាម ស្មើនិង ២១១ ការ៉ុង ក្រោមការត្រួតពិនិត្យរបស់ក្រុមការងារក្រសួងយុត្តិ ធម៌និងអា ជ្ញាធរជាតិ ប្រឆាំងគ្រឿងញៀន។
នៅក្នុងពិធីនេះផងដែរ ឯកឧត្តម នាយឧត្តមសេ នីយ៍ មាស វិរិទ្ធ និងឯកឧត្តម កេងសុម៉ារិទ្ធ បានថ្លែង នូវការកោតសរសើរចំពោះគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តដែលមានស្នងការដ្ឋាននគរបាលខេត្តកងរាជអាវុធហត្ថខេត្តនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានសហការគ្នាបង្ក្រាបគ្រឿង ញៀនទទួលលទ្ធផលបានយ៉ាងល្អប្រសើរដែលក្នុងថ្ងៃនេះយើងបានធ្វើពិធីដុតកំទេចគ្រឿងញៀនជាង ៤.០០០ គីឡូចោល។
ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនគឺជាបញ្ហាសាកលដែលយើងទាំងអស់គ្នាត្រូវចូលរួមប្រយុទ្ធប្រឆាំងយ៉ាងសកម្ម ក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបគ្រឿងញៀន ជាពិសេសគឺយុវជនដែលជាទំពាំងស្នងឬស្សីនៃប្រទេសជាតិ ត្រូវតែនៅឱ្យឆ្ងាយពីគ្រឿងញៀន។
យុវជនម្នាក់ដែលទទួលឥទ្ធិពល គ្រឿង ញៀនពិតជាប៉ះពាល់ដល់សមាជិកនិងក្រុមគ្រួសារ ដែលអាចក្លាយទៅជាអ្នកប្រើអំពើហិង្សា លួចប្លន់និងកាប់សម្លាប់ដើម្បីបានថវិកាទិញគ្រឿងញៀន។
ការប្រើប្រាស់គ្រឿងញៀនគឺបំផ្លាញអនា គតផ្ទាល់ខ្លួនក្រុមគ្រួសារ និងសង្គមជាតិ ,គ្រឿងញៀនបំផ្លាញការសិក្សានិងជីវិតដ៏ស្រស់ថ្លារបស់យុវជន,បើស្រឡាញ់ខ្លួននិងក្រុមគ្រួសារ សូមមេត្តាកុំសែបគ្រឿង ញៀន,យុវជនដែលល្អចូលរួមគាំទ្រកំចាត់គ្រឿងញៀន៕